ស៊ុយអែតប្រកាសពេលវេលាសួរដេញដោលអ្នកបង្កើត Wikileaks


ស៊ុយអែតប្រកាសពេលវេលាសួរដេញដោលអ្នកបង្កើត Wikileaks  - ảnh 1
ស៊ុយអែតប្រកាសពេលវេលាសួរដេញដោលអ្នកបង្កើត Wikileaks (VNA)

(VOVworld) – នាថ្ងៃទី ៧ វិច្ឆិកា បណ្ដារដ្ឋអាជ្ញាស៊ុយអែតបានឲ្យដឹងថា៖
មជ្ឈដ្ឋានមន្ត្រី Ecuador នឹងដំណើរការស៊ើបសួរលោក Julian Assange
អ្នកបង្កើតគេហទំព័រ Wikileaks នៅស្ថានទូត Ecuador ប្រចាំនៅក្រុងឡុង
 (អង់គ្លេស) នាថ្ងៃទី ១៤ វិច្ឆិកា ខាងមុខ។ ស្ថាប័នរដ្ឋអាជ្ញាស៊ុយអែតបាន
ចេញ ប្រកាសថា៖ Ecuador ទើបនឹងយល់ព្រមសំណូមពររបស់ស៊ុយអែត
ក្នុងការជួយ ឧបត្ថម្ភស៊ើបអង្គេតជនល្មើស តាមនោះ ការស៊ើបសួរលោក
Assange នឹងត្រូវ បានដំណើរការក្រោមការអធិបតីរបស់រដ្ឋអជ្ញា Ecuador
​ មួយរូប។ អគ្គរដ្ឋអជ្ញា ស៊ុយអែតនិងប៉ូលីស្តធ្វើស៊ើបអង្គេតនៃប្រទេសនេះ
នឹងចូលរួមការស៊ើបសួរផងដែរ។ គេមានការទទួលខុសត្រូវរាយការណ៍
លទ្ធផលនៃការសួរដេញដោលសំរាប់ ភាគីស៊ុយអែត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ