ស៊ុយអែតរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធបណ្តាជនរងគ្រោះក្នុងការវាយប្រហារភេរកវម្ម


ស៊ុយអែតរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធបណ្តាជនរងគ្រោះក្នុងការវាយប្រហារភេរកវម្ម - ảnh 1
ស៊ុយអែតរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធបណ្តាជនរងគ្រោះក្នុងការវាយប្រហារភេរកវម្ម (VNA)

(VOVworld) – នាថ្ងៃទី ១០ មេសា ប្រទេសស៊ុយអែតបានរៀបចំពិធីរំលឹក
 វិញ្ញាណក្ខន្ធបណ្ដាជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មដោយរថយន្តធំ
នៅទីក្រុង Stockholm ដែលបានធ្វើឲ្យមនុស្សចំនួន ៤ នាក់ត្រូវស្លាប់និង
១៥ នាក់ទៀត រងរបួស។ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Lofven
និងព្រះមហាក្សត្រ Carl Gustaf ទី​ ១៦ រួមជាមួយសមាជិកនៃព្រះរាជវង្សា
នុវង្សស៊ុយអែតរួមជាមួយ តំណាងអង្គការការទូតនានានិងប្រជាពលរដ្ឋ
បានចូលរួមពិធីនេះនៅទីក្រុង Stockholm។ ថ្លែងមតិនៅទីនេះ នាយក
រដ្ឋមន្ត្រីស៊ុយអែត លោក Stefan Lofven បានអះអាងថានឹងមិនដែលចុះ
ចាញ់ចំពោះមុខលទ្ធិភេរវកម្មនោះឡើយហើយប្រទេសស៊ុយអែតនឹងស្មារ
ប្រកៀកស្មារជាមួយបណ្ដាគ្រួសារនៃជនរងគ្រោះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ