ស៊ុយអែតវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម
(VOVWORLD) /  
|
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu (VOV) |
Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៩និងទី១០ធ្នូ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានលោក Uong Chu Luu បានទៅបំពេញទស្សនកិច្ច
នៅស៊ុយអែតសំដៅបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរបទពិសោធន៍រវាងរដ្ឋសភាទាំងពីរ។ ក្នុងពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភាស៊ុយអែតលោក Per Westerberg
បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវបន្តបើកទូលាយទំនាក់ទំនងប្រាស្រ័យកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចនិងទេសចរណ៍បង្កើនការផ្លាស់ប្តូរគណៈប្រតិភូដើម្បីសន្តិភាពមិត្តភាពនិងការអភិវឌ្ឍន៍ដ៏សម្បូររុងរឿងនៃប្រទេសនីមួយៗ។ រីឯអនុប្រធាន
រដ្ឋសភាវៀតណាមលោក Uong Chu Luu បានអះអាងថា វៀតណាមកសាងនីតិរដ្ឋនិងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមគោរពសិទ្ធិមនុស្សសិទ្ធិពលរដ្ឋ។
អនុប្រធានរដ្ឋសភា Uong Chu Luu បានបញ្ជូនសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភា
វៀតណាមលោក Nguyen Sinh Hung ចំពោះប្រធានរដ្ឋសភាស៊ុយអែតមកបំពេញ
ទស្សនកិច្ចនៅវៀតណាមនិងចូលរួមមហាសន្និបាតអន្តរសភាពិភពលោក IPU លើកទី១៣២ដែលនឹងប្រព្រឹត្តទៅនៅវៀតណាមនាខែមិនាឆ្នាំ២០១៥។
ក្នុងឱកាសនេះដែរ គណៈប្រតិភូបានមកទស្សនានិងជួបសំណេះសំណាលជា
មួយកម្មាភិបាលស្ថានទូតនិងជនវៀតណាមដែលកំពុងរស់នៅរៀនសូត្រនិងធ្វើការ
នៅស៊ុយអែតផងដែរ៕
-VOVWORLD