ស៊ុយអែតអនុវត្តន៍វិធានការដាក់កំហិតដែលមិនធ្លាប់មានពីមុនមក

(VOVWORLD) - នៅថ្ងៃទី ១៦ ខែវិច្ឆិកា ស៊ុយអែតបានហាមឃាត់សកម្មភាពប្រមូលផ្តុំមនុស្សជាង ៨ នាក់ ក្នុងបរិបទ ដែលជំងឺរាតត្បតកូវីដ ១៩ កំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅប្រទេសនេះ។
ស៊ុយអែតអនុវត្តន៍វិធានការដាក់កំហិតដែលមិនធ្លាប់មានពីមុនមក - ảnh 1 ប្រជាជនបានធ្វើដំណើរតាមដងផ្លូវនានាក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត (រូបថត៖ AFP / VNA)

នេះជាលើកទី ១ ហើយដែលប្រទេសនេះបានអនុវត្តន៍វិធានការដាក់កំហិតលើការជួបជុំគ្នាជាសាធារណៈដែលមានមនុស្សជាង ៨ នាក់។ មុននោះកំរិតនៃការប្រមូលផ្តុំគឺពី ៥០ ទៅ ៣០០ នាក់ អាស្រ័យលើទម្រង់ព្រឹត្តិការណ៍។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងការសម្រេចចិត្តថ្មី ការកំណត់ ចំនួនមនុស្សដែលបានប្រមូលផ្ដុំគ្នា គឺក្រោមចំនួន ៨ នាក់ គិតចាប់ពីថ្ងៃទី ២៤ ខែ វិច្ឆិកា។ ការហាមឃាត់ថ្មីនេះបានអនុវត្តន៍ ចំពោះការជួបជុំគ្នាជាសាធារណៈដូចជាព្រឹត្តិការណ៍កីឡា និងព្រឹត្តិការណ៍វប្បធម៌ពីព្រោះរដ្ឋាភិបាលគ្មានសិទ្ធិហាមឃាត់សកម្មភាពប្រមូលផ្តុំនៅក្នុងផ្ទះឯកជនឡើយ។ ទន្ទឹមនឹងនេះ សាលារៀននិងភោជនីយដ្ឋាននៅតែត្រូវបានអនុញ្ញាតឱ្យបើកប៉ុន្តែចំនួនមនុស្សដែលអាចអង្គុយនៅតុតែមួយនៅភោជនីយដ្ឋានក៏ត្រូវបានកំណត់ត្រឹម ៨ នាក់ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ