|
មណ្ឌល resort ជាន់ខ្ពស់មួយនៅកោះ Phu Quoc (រូបថត៖TTXVN) |
(VOVworld) - ក្នុងឆ្នាំ២០១៧ ស្រុកកោះ Phu Quoc ខេត្ត Kien Giang ភាគខាង
ត្បូងវៀតណាមខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរជាង១លាន៨សែននាក់ កើន
ឡើង២៥%បើប្រៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិជាង៣សែននាក់
កើនឡើងជាង៤២%។អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Phu Quoc លោក
Huynh Quang Hung ឲ្យដឹងថា ដើម្បីទទួលបានគោលដៅនេះ ស្រុកបន្ត ជំរុញខ្លាំង
សកម្មភាពពន្លឿនពាណិជ្ជកម្មនិងទេសចរណ៍ បង្កើនការគ្រប់គ្រង បណ្ដាសកម្ម
ភាពនៃផ្នែកទេសចរណ៍ ផ្សាភ្ជាប់នឹងការពង្រីកនិងអភិរក្សកេរ្តិ៍ ដំណែលប្រវត្តិ
សាស្ត្រនិងរម្មណីយកម្មនៅលើកោះ។ទន្ទឹមនឹងនោះ ប្រមូលផ្ដុំការ វិនិយោគដើម្បី
អភិវឌ្ឍន៍ផ្នែកសេវាកម្មនិងទេសចរណ៍តាមការកំណត់ទិសដៅ របស់រដ្ឋាភិបាល
នោះគឺកសាង Phu Quoc ក្លាយទៅជាមជ្ឈមណ្ឌលអេកូឡូស៊ី ទេសចរណ៍មាន
គុណភាពខ្ពស់ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្មជាតិនិងអន្តរជាតិផងដែរ៕