ស៊ីរីកំទេចមុខសញ្ញាប៉ះបោរជិត៨០នាក់នៅ Homs
(VOVWORLD) /  
|
ស៊ីរីកំទេចមុខសញ្ញាប៉ះបោរជិត៨០នាក់នៅ Homs (Reuters) |
Vovworld-កាសែតប្រចាំថ្ងៃ Al Watan របស់ស៊ីរីនាថ្ងៃទី៦មេសាបានជូន
ដំណឹងថា យ៉ាងតិចបំផុតមុខសញ្ញាប៉ះបោរចំនួន៧៥នាក់ត្រូវកំទេចក្នុងពេល
ដែលកងទ័ពស៊ីរីវាយប្រហារទៅលើទីតាំងនៃកំលាំងនេះនៅខេត្ត Homs នៅភាគ
កណ្ដាល។ ក្នុងចំណោមនេះមានសមាជិកបរទេសនៃរណសិរ្ស Nusra (សាខាជា
ផ្លូវការរបស់ Al Qeada នៅស៊ីរី)និងរណសិរ្សឥស្លាម (សម្ព័ន្ធភាពក្រុមឥស្លាមចំនួន
៦)។ ក៏នៅ Homs ដែរ សមាជិកក្រុមប៉ះបោរចំនួន៣០នាក់ត្រូវស្លាប់ក្នុងករណីផ្ទុះ
ឃ្លាំងរំសេវ។ ក្នុងនោះមានប្រធានក្រុមប្រឹក្សាយោធារបស់កងទ័ពស៊ីរីសេរី Abdul
Qader Juma និងបញ្ជាការសមរភូមិនៃកំលាំងនេះ Eyad Zugaib។ ឃ្លាំងរំសេវត្រូវផ្ទុះ
ដោយត្រូវកាំជ្រួច Grad របស់កងទ័ពរដ្ឋាភិបាល៕
-VOVWORLD