សំរេចគំរោងការសាងសង់មន្ទីពេទ្យជាច្រើនក្នុងឆ្នាំ២០១៥
|
សំរេចគំរោងការសាងសង់មន្ទីពេទ្យជាច្រើនក្នុងឆ្នាំ២០១៥ (VOV) |
Vovworld-នាព្រឹកថ្ងៃទី២0មករានៅទីក្រុងហាណូយក្រសួងសុខាភិបាល
វៀតណាមបានរៀបចំសន្និសីទ onlines លាតត្រដាងកិច្ចការសុខាភិបាលឆ្នាំ
២០១៥និងទិសដៅការងារដំណាក់កាល២០១៦-២០២០។ តាមផែនការរបស់
ក្រសួង ឆ្នាំ២០១៥ផ្នែកសុខាភិបាលនឹងលាតត្រដាងគំរោងការសាងសង់មន្ទីពេទ្យ
បានសំរេចជាច្រើន រួមចំណែកដោះស្រាយស្ថានភាពអ្នកជំងឺហួសគំរិត។ ក្រសួង
សុខាភិបាលក៏ជំរុញល្បឿនសំរេចគំរោងការមន្ទីពេទ្យកុមារមជ្ឈឹម មន្ទីពេទ្យ
ជនចាស់ជរាមជ្ឈឹមជាដើម។ បណ្ដាមន្ទីពេទ្យរបស់ក្រសួងបានចុះឈ្មោះដល់ចុងឆ្នាំ២០១៥មាន៥០%និងដល់ពាក់កណ្ដាលឆ្នាំ២០១៦មានមន្ទីពេទ្យខ្សែមជ្ឈឹម២
ភាគ៣សន្យាមិនទុកឲ្យអ្នកជំងឺរួមដែក។
រួមជាមួយនោះក្រសួងសុខាភិបាលបានបំផុសចលនា រួមដៃកាត់បន្ថយភាព
ហួសកំរិតសំរាប់មន្ទីពេទ្យ លើកកំពស់គុណភាពសេវាកម្មសុខាភិបាលឆ្លើយតប
នឹងការពេញចិត្តរបស់ប្រជាជនដោយមានគោលដៅសំរេចល្អភារកិច្ចក្នុងការងារ
បង្កាប្រឆាំងអាសន្នរោគអនាម័យបរិស្ថានអនុវត្តល្អគោលនយោបាយអំពី
សុខាភិបាលបំរើសុខុមាលភាពសង្គមធានាសមភាពប្រសិទ្ធភាពក្នុងការការពារ
ថែទាំនិងលើកកំពស់សុខភាពប្រជាជន៕