ស៊ីរីចោទប្រកាន់អ៊ីស្រាអែលពីការវាយប្រហារដោយមីស៊ីលទៅលើអាកាសយានដ្ឋានពីររបស់ខ្លួន

(VOVWORLD) -  បច្ចុប្បន្ន យោធាអ៊ីស្រាអែលមិនទាន់ចេញសេចក្តីប្រកាសណាមួយអំពីព័ត៌មានពីភាគីស៊ីរីទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ស៊ីរីនាថ្ងៃទី ១២ តុលា បានឲ្យដឹងថា អ៊ីស្រាអែលបានធ្វើការវាយប្រហារដោយមីស៊ីលក្នុងពេលដំណាលគ្នាប្រឆាំងនឹងអាកាសយានដ្ឋានសំខាន់ៗចំនួនពីរក្នុងរដ្ឋធានី Damascus និងទីក្រុង Aleppo ភាគខាងជើងនៃប្រទេសស៊ីរីមុននោះ នាថ្ងៃដដែល។ ការវាយប្រហារនេះបានបំផ្លាញផ្លូវរត់ និងបណ្តាលឲ្យបញ្ឈប់ប្រតិបត្តិការនៅអាកាសយានដ្ឋានចំនួនពីរ។ បច្ចុប្បន្ន យោធាអ៊ីស្រាអែលមិនទាន់ចេញសេចក្តីប្រកាសណាមួយអំពីព័ត៌មានពីភាគីស៊ីរីទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ៊ីស្រាអែលបានធ្វើការវាយប្រហារលើទីតាំងដែលខ្លួនពណ៌នាថា ជាគោលដៅទាក់ទងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ