ស៊ីរីចាប់ផ្ដើមឡើងវិញសកម្មភាពជម្លៀសក្រោយពីករណីវាយប្រហារដែល បណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់

ស៊ីរីចាប់ផ្ដើមឡើងវិញសកម្មភាពជម្លៀសក្រោយពីករណីវាយប្រហារដែល បណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ - ảnh 1
អ្នករងរបួសក្នុងការវាយប្រហារត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ (រូបថត៖EPA)
(VOVworld) - នាថ្ងៃទី១៥ មេសា អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ឲ្យ
ដឹងថា ជើងរថយន្តដឹកជញ្ជូនជនភៀសខ្លួនរាប់ពាន់នាក់នៅស៊ីរីបានបន្តធ្វើដំណើរ
ក្រោយពីករណីវាយប្រហារដោយគ្រាប់បែកអត្តឃាតដែលបណ្ដាលឲ្យមនុស្សរាប់
សិបនាក់ត្រូវស្លាប់។ មុននោះ ប្រភពព័ត៌មានមួយឲ្យដឹងថា មនុស្សយ៉ាងហោច
ណាស់៧០នាក់បាន ស្លាប់និង១២៨នាក់ទៀតត្រូវរងរបួសក្នុងករណីវាយប្រហារ
ដោយអត្តឃាតពោលខាងលើ ដែលកើតមានឡើងនៅទីកន្លែងប្រមូលផ្ដុំរថយន្ត
ដឹកជញ្ជូនជនអ៊ីស្លាម និកាយ Shiite ជម្លៀសចេញពីទីរួមខេត្តចំនួន២ដោយកងទ័ព
រដ្ឋាភិបាលកាន់កាប់ នៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ