|
ឧត្តមសេនីយ៍ត្រី Pham Quang Xuan បញ្ជាការផ្នែកទ័ពម៉ារីន (qdnd.vn) |
Vovworld-សំរេចផែនទីបំពុលគ្រាប់បែកម៉ីននៅខេត្តក្រុងចំនួន៤៩។ នេះជា
ការអះអាងរបស់ឧត្តមសេនីយ៍ត្រី Pham Quang Xuan បញ្ជាការផ្នែកទ័ពម៉ារីនក្នុងការផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនៅខាងក្រៅសន្និសីទដៃគូរអភិវឌ្ឍន៍ជំនះពុះពារផលវិបាកដោយគ្រាប់បែកម៉ីន នាថ្ងៃទី១៤មិនានៅទីក្រុង
ហាណូយ។
តាមលោកថានាបច្ចុប្បន្នបញ្ជាការដ្ឋានផ្នែកទ័ពម៉ារីនកំពុងប្រមូលផ្ដុំរាវរកបំផ្លាញ់នៅខេត្តភាគកណ្ដាលចំនួន៦ គឺ Nghe An, Ha Tinh, Quang Binh,Thua Thien
Hue និង Quang Ngai។
“យើងខ្ញុំបានធ្វើរួចរាល់ការត្រួតពិនិត្យដើម្បីកសាងផែនទីបំពុលលើក្របខ័ណ្ឌខេត្តក្រុងចំនួន៤៩ក្នុងទូទាំងប្រទេស។ ក្នុងត្រីមាសទី២ឆ្នាំ២០១៤យើងខ្ញុំនឹងសុក្រិដ្ឋផែនទីនេះបង្កលក្ខណៈមូលដ្ឋានដើម្បីសេនាធិការបញ្ជាកំលាំងក្រសួង ស្ថាប័ននានាក្នុងពេលត្រូវរាវរកបំផ្លាញ់គ្រាប់បែកម៉ីនដើម្បីប្រមូលផ្ដុំទៅលើដំបន់
ដែលត្រូវរាវរកបំផ្លាញ់មុន៕”