សារាចរណ៍របស់ការិយាល័យនយោបាយដឹកនាំការបោះឆ្នោតរដ្ឋសភានីតិកាលទី១៥និងការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦
(VOVWORLD) - នាថ្ងៃទី២០ មិថុនា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានចុះហត្ថលេខាហើយចេញផ្សាយសារាចរណ៍ លេខ៤៥-CT/TW របស់ការិយាល័យនយោបាយស្ដីពីការដឹកនាំការបោះឆ្នោតសមាជិកសភានីតិកាលទី១៥និងការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦។
លោកអគ្គលេខាបក្ស Nguyen Phu Trong ចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៤កាលពីថ្ងៃទី២២ ឧសភា ឆ្នាំ២០១៦។ |
សារាចរណ៍នេះបានលើកច្បាស់ថា ការបោះឆ្នោតសមាជិកសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦គ្រោងនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី២៣ ឧសភា ឆ្នាំ២០២១។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់របស់ប្រទេសជាតិដើម្បីជ្រើសតាំងអ្នកមានទេពកោសល្យនានាដែលសក្តិសមជាតំណាងនៃឆន្ទៈ បំណងប្រាថ្នានិងសិទ្ធិធ្វើម្ចាស់របស់ប្រជាជនក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ក្នុងអាណត្តិថ្មី ព្រមទាំងរួមចំណែកយ៉ាងសកម្មទៅក្នុងការកសាង ពង្រឹងនិងសុក្រិតនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។
ដើម្បីឲ្យការបោះឆ្នោតសមាជិកសភានីតិកាលទី១៥និងការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦សម្រេចបានប្រសិទ្ធភាពខ្ពស់ ការិយាល័យនយោបាយសំណូមពរឲ្យបណ្ដាអង្គការបក្សត្រូវការអនុវត្តឲ្យបានល្អនូវភារកិច្ចរបស់ខ្លួនដូចជា៖ កសាងផែនការលម្អិតដើម្បីបញ្ជាដឹកនាំឲ្យរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ ក៏ដូចជាធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយសមភាព ប្រជាធិបតេយ្យ ស្របច្បាប់ សុវត្ថិភាព សន្សំសម្ចៃហើយជាទិវាបុណ្យរបស់ប្រជាជនយ៉ាងពិតប្រាកដផងដែរ៕