សារាចរណ៍អំពីការលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម
|
សមាជិកការិយាល័យនយោបាយនិងជាអចិន្ត្រៃយ៍ គណៈកម្មាធិការលេខា លោក Le Hong Anh (Image: nguyentandung.org) |
(VOVworld) – នាថ្ងៃទី ៣ មករា តាងនាមគណៈកម្មាធិការលេខាមជ្ឈឹមបក្សកម្មុយនិស្ត
វៀតណាម សមាជិកការិយាល័យនយោបាយនិងជាអចិន្ត្រៃយ៍គណៈកម្មាធិការលេខា
លោក Le Hong Anh បានចេញសារាចរណ៍អំពីការលាត ត្រដាងអនុវត្តរដ្ឋធម្មនុញ្ញនៃ
សាធារណៈរដ្ឋសង្គមនិយមវៀតណាមដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ មករា
ឆ្នាំ ២០១៤។ ការអនុវត្តរដ្ឋធម្មនុញ្ញគឺជាភារកិច្ចសំខាន់មួយក្នុងចំណោមភារកិច្ចនៃ
ប្រព័ន្ធនយោបាយទាំងមូលរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំង
មូល។ គណៈកម្មាធិការលខាបានស្នើឲ្យគណៈកម្មធិការបក្សនៅរដ្ឋសភាគណៈ
កម្មាធិការកម្មាភិបាលបក្សនៃរដ្ឋាភិបាលនិងក្រសួងផ្នែកនានារៀបចំការជ្រួតជ្រាប
និងបញ្ជាណែនាំបណ្ដាស្ថាប័ននិងអង្គការ នយោបាយ-សង្គមអនុវត្តយ៉ាងម៉ត់ចត់
បណ្ដាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអំពីរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយម
វៀតណាមនិងផែនការរៀបចំការលាតត្រដាងរដ្ឋធម្មនុញ្ញនៃគណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភា ផងដែរ៕