សារាចររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីផែនការវិនិយោគសាធារណះក្នុងរយៈពេលមធ្យម៥ឆ្នាំ

       

សារាចររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីផែនការវិនិយោគសាធារណះក្នុងរយៈពេលមធ្យម៥ឆ្នាំ  - ảnh 1
សារាចររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីផែនការវិនិយោគសាធារណះក្នុងរយៈពេលមធ្យម៥ឆ្នាំ

   (VOV)_នាថ្ងៃទី៥ សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
 ​Nguyen Tan Dung បានចុះហត្ថលេខា ចេញ​សារាចរអំពីការបង្កើតផែន​ការ
​វិនិយោគសាធារណះ ក្នុងរយៈពេលមធ្យម៥ ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០។  ​
សារាចរ​​នេះ​បានស្នើគ្រប់ក្រសួងស្ថាប័ន និងតំបន់ត្រូវរៀបចំផែនការវិនិយោគ ​
ក្នុងដំណាក់​កាលពីឆ្នាំ ២០១៦-ដល់ឆ្នាំ ២០២០ ពីប្រភពទុនថវិការដ្ឋ ទុន ODA និងទុនកម្ចីអាទិភាព…ជាដើម។  នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​
Nguyen Tan Dung បានស្នើរឲ្យបណ្ដាក្រសួងផ្នែកតំបន់សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច
អគ្គក្រុមសហ៊ុនរដ្ឋអនុវត្ត ការកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ
២០១៦-២០២០។ គោលដៅស្នូលនៃ ផែនការនេះគឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួតពិនិត្យអតិផរណានិងជំរុញកំណើន អភិវឌ្ឍន៍ផងដែរ។ ទន្ទឹមនឹងនោះ យើងត្រូវបង្កើនកិច្ចការពារអធិបតេយ្យភាពនិងបូរណ ភាពដែនដីរបស់មាតុ
ប្រទេស ធានាសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ ក្រៅពីនោះ នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលបានស្នើរជំរុញយ៉ាងខ្លាំងការអនុវត្តគោលដៅសំខាន់ចំនួន ៣ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាលឆ្នាំ ២០១១ - ២០២០
ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ