សារាចររបស់នាយករដ្ឋមន្ត្រីវៀតណាមស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងជំងឺដោយវីរុស Ebola បណ្ដាលឡើង
|
សារាចររបស់នាយករដ្ឋមន្ត្រីវៀតណាមស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងជំងឺដោយវីរុស Ebola បណ្ដាលឡើង |
(VOV)_ចំពោះបំរ៉ែបំរយមដ៏ស្មុគ្រស្មាញរបស់អាសន្នរោគ និងដើម្បីធានាសុវត្ថិ ភាពអាយុជីវិតសុខាភិបាលសំរាប់ប្រជាជន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
ទើបចេញសារាចរដោយស្នើក្រសួងសុខាភិបាលវៀតណាមត្រូវរួមសហការយ៉ាង
ស្អិតរមួតជាមួយអង្គការសុខភាពពិភពលោក និងអង្គការអន្តរជាតិ ប្រទេសទាក់ទិននានា ដើម្បីក្តាប់ជាប់ស្ថានភាពនៃអាសន្នរោគ ឃោសនានិងជូនដំណឹងអោយទាន់
ពេលវេលា អំពីស្ថានភាពនៃអសន្នរោគ និងរាល់វិធានការដើម្បីប្រជាជនយល់ដឹង សកម្មបង្ការប្រយុទ្ធប្រឆាំងជំងឺ។ អនុវត្តការត្រួតពិនិត្យយ៉ាងម៉ត់ចត់ចំពោះភ្ញៀវឆ្លង
ដែន និងនៅក្នុងសហគមន៍ ហើយនាំចេញផែនការជាក់ស្ដែងផ្សេងៗ។
ទោះបីជារហូតមកដល់ពេលនេះ វៀតណាមមិនទាន់រកឃើញករណីណាផ្ទុះវីរុស Ebola ក្តី ប៉ុន្តែ នាយករដ្ឋមន្ត្រីបានស្នើគ្រប់ក្រសួង ស្ថាប័ន ត្រូវសកម្មអនុវត្តរាល់
វិធានចាំបាច់ដើម្បីបង្កា និងរាំងស្កាត់ការរីករាលដាលរបស់វីរុស Ebola ចូលវៀតណាម៕