សារចូលឆ្នាំថ្មី ២០១៦ របស់បណ្ដាថ្នាក់ដឹកនាំលើពិភពលោក
|
សារចូលឆ្នាំថ្មី ២០១៦ របស់បណ្ដាថ្នាក់ដឹកនាំលើពិភពលោក (Image: VNA) |
(VOVworld) – នាព្រឹកព្រលឹមថ្ងៃទី ១ មករា ឆ្នាំ ប្រធានាធិបតីបារាំង លោក
Fracois Hollande បានមានបទសន្ទរកថាក្នុងឱកាសចូលឆ្នាំថ្មី ២០១៦។ ក្នុសារ
នេះ លោក Hollande បានចាត់ទុកថា៖ ភារកិច្ចជួរមុខនាបច្ចុប្បន្នគឺកិច្ចការពារ
ប្រជាពលរដ្ឋបារាំងពីការគំរាមកំហែងភេរវកម្ម។ នេះគឺជាមូលហេតុសំរាប់
បារាំង បង្កើនយុទ្ធនាការយោធានៅស៊ីរីនិងអ៊ីរ៉ាក់ទៅលើទីតាំងអង្គការភេរវកម្ម។
នាថ្ងៃដដែល ក្នុងសារចូលឆ្នាំថ្មី ២០១៦ សម្តេចប៉ាប Francis បានអំពាវនាវ
ឲ្យមជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិយកចិត្តទុកដាក់ផ្សាយព័ត៌មានវិជ្ជមាន
ជំនួស ឲ្យផ្សាយព័ត៌មានស្តីពីឧក្រិដកម្មអំពើហឹង្ស។ មុននោះ នាយប់ថ្ងៃទី ៣១
ធ្នូ ឆ្នាំ ២០១៥ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានមានបទសន្ទរក
ថាក្នុង ឱកាសចូលឆ្នាំថ្មី ២០១៦ ក្នុងនោះ លោកសង្កត់ធ្ងន់ទៅលើស្មារតី
សាមគ្គីភាព របស់ប្រជាពលរដ្ឋរុស្ស៊ីហើយសម្តែងការត្រៀមខ្លួនជាស្រេច
ប្រឈុមនឹងការសាកល្បងនាបច្ចុប្បន្ន ផងដែរ។ នាថ្ងៃដដែល ប្រធានរដ្ឋចិន
លោក Xi Jinping បានអានសារឆ្នាំថ្មីក្នុងនោះសង្កត់ធ្ងន់ទៅលើតួនាទីនៃ
ប្រទេសអាស៊ីឦសាន្តនេះ
លើឆាកអន្តរជាតិនាពេលខាងមុខ។ ក្នុងពេលនោះ ប្រធានាធិបតីម៉ាឡេស៊ី
លោក Najib Rajak បានឲ្យដឹងថា៖ គោលដៅរបស់ប្រទេសនេះក្នុងឆ្នាំ ២០១៦
គឺការខំប្រឹងប្រែងដើម្បី សង្គមសុវត្ថិភាពសម្បូររុងរឿងនិងសមភាពថែមទៀត៕