សីរីចុះហត្ថលេខាលើពិធីសារស្តីអំពីការកំណត់ភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៌

សីរីចុះហត្ថលេខាលើពិធីសារស្តីអំពីការកំណត់ភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៌ - ảnh 1
អនុរដ្ខមន្រ្តីការបរទេសស៊ីរី Faisal Mekdad និង
ទីប្រឹក្សាយោធារងនៃគណៈកម្មាធិការរក្សាសន្តិភាព
អ.ស.បចុះហត្ថលេខាលើពិធីសារនៅ Damascus
(រូបថតៈ Internet)

(VOVworld)-នាថ្ងៃទី ១៩មេសា អ្នកនាំពាក្សរបស់បេសកជនពិសេសរួម អ.ស.ប
និងសម្ព័ន្ធអារ៉ាប់(AL)ឲ្យដឹងថា៖ អ.ស.ប និងរដ្ឋាភិបាលស៊ីរីបានចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងមួយ ស្តីអំពីការកំណត់ភារកិច្ចរបស់ក្រមអ្នកសង្កេតការណ៌ អ.ស.ប
មកឃ្លាំមើលកិច្ចព្រមព្រៀងបទឈប់បាញ់នៅស៊ីរី។ អនុរដ្ឋមន្រ្តីការបរទេសស៊ីរី
Faisal Mekdad និងទីប្រឹក្សាយោធារងនៃគណៈកម្មាធិការរក្សាសន្តិភាព អ.ស.ប
Guha Abhijit បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅ Damascus។ កិច្ចព្រម
ព្រៀង បានសរឲ្យឃើញពីតួនាទីរបស់អ្នកសង្កេតការណ៌ទាំងអស់នេះ ក្នុងពេល
អនុវត្ត បេសកកម្មរបស់ខ្លួននៅស៊ីរី ក៏ដូចជាបណ្តាភារកិច្ច និងការទទួលខុសត្រូវ
ដែល ទាក់ទិនដល់រដ្ឋាភិបាលស៊ីរី។ កិច្ចព្រមព្រៀងនេះ និងបង្កើតគ្រឹះស្ថានឲ្យ
ពិធីសារ មួយស្តីពីការកំណត់ភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៌ អ.ស.ប។តាម គំរោងឯកសារនោះនឹងបើកផ្លូវឲ្យក្រុមនេះទៅត្រួតពិនិត្យទីតាំងជាច្រើនលើទូទាំង
ប្រទេសស៊ីរី៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ