ស៊ីរីជូនដំណឹងថាបានបាញ់ទម្លាក់យន្តហោះដ្រូន ២ គ្រឿង
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន SANA របស់ប្រទេសស៊ីរី កាលថ្ងៃទី ២១ ខែកញ្ញាបានឲ្យដឹងថា កងកម្លាំងការពារដែនអាកាសបានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងនៅភាគខាងត្បូងខេត្ត Quneitra ។ នេះគឺជាការធ្លាក់យន្តហោះដ្រូនលើកទី ២ នៅក្នុងតំបន់នេះក្នុងរយៈពេល ៤៨ ម៉ោងកន្លងមក។
ស៊ីរីជូនដំណឹងថាបានបាញ់ទម្លាក់យន្តហោះដ្រូន ២ គ្រឿង (រូបថត៖ AP) |
យន្តហោះដ្រូនត្រូវបានបាញ់ទម្លាក់នៅតំបន់ជនបទនៃខេត្ត Quneitra ភាគនិរតីនៃរដ្ឋធានី Damacus ។ យន្ដហោះនេះបានផ្ទុកពេញនូវគ្រាប់បែកនិងគ្រឿងផ្ទុះ C4 ។ មុននេះ នាថ្ងៃទី ១៩ ខែកញ្ញា កងកម្លាំងការពារអាកាសស៊ីរី ក៏បានបាញ់ទម្លាក់យន្តហោះដ្រូនមួយគ្រឿងទៀតនៅក្នុងភូមិ Aqraba ភាគអាគ្នេយ៍នៃទីក្រុង Damacus។ ប្រភពដើមនៃយន្តហោះដ្រូនទាំងពីរនេះក៏មិនទាន់ដឹងច្បាស់នោះដែរ៕