សារជូនពរឆ្នាំថ្មី ២០២០ របស់ថ្នាក់ដឹកនាំជាច្រើននៅលើពិភពលោក

(VOVWORLD) -      នៅក្នុងគ្រាដ៏រីករាយសប្បាយនៃដើមឆ្នាំ ២០២០ ថ្នាក់ដឹកនាំជាច្រើននៅលើពិភពលោក បានចេញសារជូនពរឆ្នាំថ្មីដោយមានការសន្យានិងការប្តេជ្ញាចិត្តនាំប្រទេសជាតិរបស់ខ្លួនឲ្យកាន់តែសម្បូររុងរឿងនិងសំដែងក្តីសង្ឃឹមចំពោះអនាគតដ៏ល្អប្រសើរផងដែរ។
សារជូនពរឆ្នាំថ្មី ២០២០ របស់ថ្នាក់ដឹកនាំជាច្រើននៅលើពិភពលោក - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ AFP/TTXVN)

នៅក្នុងសារជូនពរឆ្នាំថ្មីរបស់ខ្លួនដែលបានអាននៅចំរាត្រីឆ្លងចូលឆ្នាំសកលឆ្នាំ២០២០ នៅផ្ទះលេខ ១០ វិថី Downing នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានមានប្រសាសន៍ថាខ្លឹមសារដំបូងនៃផែនការសកម្មភាពរបស់លោកគឺបំពេញនូវបំណងប្រាថ្នាក្នុងការបោះឆ្នោតនិងនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ (EU) - ឬហៅថាBrexit - នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ។

          នៅប្រទេសអ៊ីតាលី ក្នុងសារជូនពរឆ្នាំថ្មីដែលត្រូវបានអាននៅថ្ងៃឆ្លងចូលឆ្នាំសកល ប្រធានាធិបតីអីតាលីលោក Mattarella បានឲ្យដឹងថា សង្គមអ៊ីតាលីកំពុងជួបប្រទះការលំបាកនិងប្រះបាក់ជាច្រើន ដែលមិនទាន់បានបង្កើតឡើងលក្ខខណ្ឌដើម្បីលើកកម្ពស់កម្លាំងទាំងអស់បានទេ។

          នៅទ្វីបអាស៊ី នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លីសៀនឡុង បានសង្កត់ធ្ងន់ថាសិង្ហបុរីទទួលបានផលប្រយោជន៍យ៉ាងច្រើនពីសាកលភាវូបនីយកម្មហើយប្រទេសនេះចាំបាច់ត្រូវបន្តបើកចំហនិងតភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកផងដែរ។

          នៅលើបណ្តាញសង្គម Twitter នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានសម្តែងក្តីសង្ឃឹមថាឆ្នាំ ២០២០ គឺជាឆ្នាំដែលប្រជាជនឥណ្ឌាបន្តការខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរប្រទេសជាតិ។

          នៅប្រទេសស្រីលង្កា លោកប្រធានាធិបតី Gotabaya  Rajapaksa បានអះអាងថារដ្ឋាភិបាលរបស់លោកសន្យានឹងប្រែក្លាយឆ្នាំ ២០២០ ឱ្យទៅជាឆ្នាំសម្បូររុងរឿងនិងស្វាគមន៍ឆ្នាំថ្មីប្រកបដោយការសន្យានិងការប្តេជ្ញាចិត្តផងដែរ។ នៅក្នុងសារជូនពរឆ្នាំថ្មី លោក Rajapaksa ក៏បានលើកច្បាស់ថាប្រទេសនេះគប្បីកំណត់គោលដៅជំរុញសេដ្ឋកិច្ចនៅឆ្នាំ ២០២០ ដើម្បីសម្រេចបានវិស័យសេដ្ឋកិច្ចមួយប្រកបដោយភាពរឹងមាំនិងនិរន្តរភាព ដែលជាអាទិភាពចម្បងរបស់ប្រជាជននៃប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ