សារជូនពរឆ្នាំថ្មី២០១៦របស់អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien

(VOVworld)- មិត្តអ្នកស្តាប់បរទេសនិងជនរួមជាតិវៀតណាមនៅឯបរទេសជា
ទីគោរពរាប់អាន!

        ឆ្នាំ២០១៥ទើបនឹងបញ្ចប់ជាមួយនឹងព័ត៌មាន​សប្បាយរីករាយ ស្តីពីការគូស
សញ្ញាលេចធ្លោរបស់វៀតណាមលើកំណាត់ផ្លូវធ្វើសមាហរណកម្ម អន្តរជាតិ។ ក្នុង
ឆ្នាំ២០១៥នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាង ត្បូងបានមាន
សុពលភាពជាផ្លូវការ ហើយវៀតណាមបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀង
ពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប។វៀតណាមក៏បានសម្រេចកិច្ច ព្រម
ព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកជាមួយប្រទេសជាសមាជិក នានា និងរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍បង្កើតដោយជោគជ័យ សហគមន៍សេដ្ឋ
កិច្ចអាស៊ាន។ ព្រឹត្តិការណ៍ទាំងអស់នេះ បានគូសសញ្ញាថា សេដ្ឋកិច្ចវៀតណាម
កំពុងធ្វើសមាហរណកម្មជាមួយខឿនសេដ្ឋកិច្ចសកល ហើយ តួនាទីរបស់វៀត
ណាមក៏កំពុងបានលើកកំពស់លើឆាកអន្តរជាតិផងដែរ។

សារជូនពរឆ្នាំថ្មី២០១៦របស់អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien - ảnh 1
អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen Dang Tien

        នៅក្នុងប្រទេសវិញ វៀតណាមបានទប់ទល់ប្រកបដោយប្រសិទ្ធិភាពជាមួយ នឹងការលំបាកសាកល្បងជាច្រើននិងទទួលបានលទ្ធផលសំខាន់លើវិស័យសេដ្ឋ
កិច្ចសង្គម។ ឆ្នាំ២០១៥នេះ ល្បឿនកំណើន GDP របស់វៀតណាមទទួលបាន
៦,៦៨% គឺជាកម្រិតកំណើនខ្ពស់បំផុតនារយៈពេល៨ឆ្នាំកន្លងមក។

        លើវិស័យកិច្ចការបរទេស ក្នុងឆ្នាំ២០១៥នេះ ផ្នែកការទូតវៀតណាមទទួល បានសមិទ្ធិសំខាន់ជាច្រើន រួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមលើឆាក
អន្តរជាតិ បង្កើតឡើងបរិយាកាសអន្តរជាតិងាយស្រួលសម្រាប់កិច្ចសហប្រតិបត្
តិ​ការនិងអភិវឌ្ឍន៍ រួមចំណែកការពារអធិបតេយ្យភាពនិងបូរណភាពដែនដី។

        ឆ្នាំ២០១៥ វិទ្យុសម្លេងវៀតណាមបន្តអះអាងនូវតួនាទីនិងឋានៈរបស់ខ្លួន
ចំពោះអ្នកទស្សនា មិត្តអ្នកស្តាប់និងមិត្តអ្នកអាន រួមទាំងមហាជនក្នុងប្រទេស
ក្នុង តំបន់និងលើពិភពលោក។ ជីវភាពរស់រវើករបស់ប្រទេសជាតិ មនុស្សវៀត
ណាម ផ្ទាំងគំនូរគ្របដណ្តាប់ជីវភាពរស់នៅខាងនយោបាយសេដ្ឋកិច្ច វប្បធម៌
សង្គមរបស់វៀតណាម ត្រូវបានឆ្លុះបញ្ជាំងយ៉ាងច្បាស់លាស់លើ បណ្តាកម្មវិធី
របស់វិទ្យុសម្លេងវៀតណាម។ ទំព័រ website www.vovworld.vn www.vov.vn និង www.radiovietnam.vn ជាបណ្តាគេហទំព័រគួរឲ្យទុកចិត្តសម្រាប់ មិត្តអ្នកស្តាប់
និងមិត្តអ្នកអានជាតិនិងអន្តរជាតិ ដែលមានចំណង ស្វែងយល់ព័ត៌មានជាផ្លូវ
ការអំពីប្រទេសវៀតណាម។ ជាពិសេស ក្នុងឆ្នាំ២០១៥នេះ វិទ្យុសម្លេងវៀតណាម
បានបង្ហាញមុខកាណាល់ផ្សាយសម្លេង ជាភាសាអង់គ្លេស២៧/៧ ជាកាណាល់
ផ្សាយភាសាអង់គ្លេសដែលចាក់ផ្សាយបន្ត បន្ទាប់ដំបូងបង្អស់នៅវៀតណាម សម្រាប់បំរើមិត្តអ្នកស្តាប់នៅឯបរទេស។ សង្ឃឹមថា កាណាល់ផ្សាយសម្លេងជា
ភាសាអង់គ្លេស ២៤/៧នេះនឹងរួមចំណែកផ្សព្វផ្សាយ យ៉ាងខ្លាំងក្លាអំពីទឹកដី
មនុស្សវៀតណាមទៅកាន់មិត្តអ្នកស្តាប់ក្នុងនិងក្រៅប្រទេស៕

        ក្នុងឱកាសចូលឆ្នាំថ្មី តាងនាមកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ
និងសិល្បៈករ សិល្បៈការិនីនិងក្រុមការងារទាំងអស់នៃវិទ្យុសម្លេងវៀតណាម សូមប្រសិទ្ធិពរជូនទស្សនិកជន មិត្តអ្នកស្តាប់ មិត្តអ្នក អានក្នុងនិងក្រៅប្រ
ទេស និងជនរួមជាតិវៀតណាមរស់នៅឯបរទេសឆ្នាំថ្មីមានសុខភាពល្អ សម្បូរុងរឿងនិងសុភមង្គមគ្រប់ប្រការ៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ