សារជូនពររបស់លោកប្រធានរដ្ឋ Vo Van Thuong ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោងឆស័ក ២០២៤
(VOVWORLD) - ជនរួមជាតិ សមមិត្តនិងយុទ្ធជននៅលើទូទាំងប្រទេសជាទីគោរព!
រដូវផ្ការីកបានមកដល់ជាមួយអ្នករាល់គ្នា និងជាមួយគ្រប់គ្រួសារទាំងអស់។ ក្នុងឱកាសដ៏វិសេសវិសាលនៃការអបអរទទួលអំណរឆ្នាំថ្មី យើងខ្ញុំសូមឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនបានបង្កើតឡើងទឹកដីប្រទេសជាតិ នាំមកនូវនិទាឃរដូវឯករាជ្យ ដើម្បីប្រជាជនអាចរស់នៅដោយសេរីភាពប្រកបដោយភាពចម្រុងចម្រើន មានសុភមង្គល ផ្តល់ទ្រព្យសម្បត្តិ សក្ដានុពល ឋានៈនិងកិត្យានុភាពសម្រាប់ប្រទេសជាតិដូចសព្វថ្ងៃនេះ។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong (រូបថត៖ VOV) |
ក្នុងបរិយាកាសដ៏កក់ក្តៅ និងពិសិដ្ឋអំណរបុណ្យតេតប្រពៃណីជាតិ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខ្ញុំសូមផ្ញើជូនជនរួមជាតិ សមមិត្ត និងយុទ្ធជនទូទាំងប្រទេស បងប្អូនជនរួមជាតិនៅក្រៅប្រទេសនូវមនោសញ្ចេតនាដ៏ស្និទ្ធស្នាលនិងកក់ក្តៅនិងសូមប្រសិទ្ធិពរជ័យឆ្នាំថ្មី មហាប្រសើរគ្រប់ប្រការ។ សូមផ្ញើជូនមិត្តភ័ក្តិមកពីគ្រប់ទិសទី និងប្រជាជនមកពីជុំវិញពិភពលោក សេចក្តីជូនពរសន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព!
នាឆ្នាំកន្លងមកនេះ ដោយមានសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ប្រទេសរបស់យើងបានអះអាងនូវគោលជំហរថ្មី និងឋានៈថ្មីរបស់ប្រទេសវៀតណាមមួយដែលរឹងមាំក្នុងគ្រាលំបាក តែងតែប្រកាន់ខ្ជាប់នូវគុណតម្លៃល្អប្រសើរ ដើម្បីផលប្រយោជន៍របស់ប្រជាជន សម្រេចបាននូវសមិទ្ធិផលសំខាន់ៗ និងទូលំទូលាយលើគ្រប់វិស័យ ជាមួយនឹងសញ្ញាណសម្គាល់លេចធ្លោ; វៀតណាមតែងតែជាមិត្តដ៏ស្មោះស្ម័គ្រ និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់ប្រទេសនានា តែងតែទទួលបានការគោរពនិងវាយតម្លៃខ្ពស់ពី សហគមន៍អន្តរជាតិ។
ពេលវេលាអំណរឆ្នាំថ្មី គឺជាពេលវេលាសម្រាប់យើងសញ្ចឹងគិតពីអតីតកាល ហើយគិតអំពីអនាគតដ៏ភ្លឺស្វាងរបស់មនុស្សម្នាក់ៗ គ្រួសារនីមួយៗ និងរបស់ប្រទេសជាតិ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការលើកកម្ពស់កម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូល និងគុណតម្លៃនៃវប្បធម៌ និងប្រជាជន វៀតណាម ការលើកកំពស់សេចក្តីថ្លៃថ្នូរ ភាពវៃឆ្លាត បើកចេញការច្នៃប្រឌិតក្នុងបុគ្គលម្នាក់ៗ ការបញ្ចេញសក្តានុពល នឹងបង្កើតកម្លាំងផ្ទៃក្នុងដ៏ធំធេង ដើម្បីឲ្យប្រទេសជាតិ ឈានទៅមុខសម្រេចបានសមិទ្ធិផលកាន់តែខ្ពស់ថែមទៀត។
និទាឃរដូវបើកចេញក្តីសុបិន សេចក្តីប្រាថ្នាជាច្រើន និងការចាប់ផ្តើមដ៏មហាប្រសើរបំផុត កក់ក្តៅបំផុតនិងមានកម្លាំងរស់ដ៏សម្បូរបំផុត។ ក្នុងបរិយាកាសនៃនិទាឃរដូវ យើងរួមគ្នាទទួលបានប្រភពថាមពលថ្មី ផ្តល់ក្តីប្រាថ្នាដ៏ស្មោះស្ម័គ្រដល់គ្នាទៅវិញទៅមក និងសូមជូនពរប្រទេសជាតិគងវង្សជាអមតៈ ដើម្បីប្រទេសជាតិកាន់តែសម្បូរ បរិបូរណ៍ ស្រស់ស្អាត ស៊ីវិល័យ ដើម្បីជីវភាពប្រជាជនកាន់តែសម្បូរធូធារនិងសុភមង្គល។
សូមជូនពរបងប្អូនជនរួមជាតិ សមមិត្ត គ្រប់ក្រុមគ្រួសារ ជនរួមជាតិវៀតណាមទាំងអស់ មានសុខភាពល្អ សេចក្ដីសុខ ជោគជ័យ និងសុភមង្គល!
ឆ្នាំថ្មី កម្លាំងចិត្តថ្មី ការតាំងចិត្តថ្មី ជ័យជំនះថ្មី!
ជំរាបសួរដោយក្តីគោរព!