សារទូរលេខ និងលិខិតអបអរសាទរជូនចំពោះ ប្រធានរដ្ឋលោក To Lam និង​ប្រធានរដ្ឋសភា​លោក Tran Thanh Man

(VOVWORLD) -  ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង បន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសគឺវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ កិច្ចសហប្រតិបត្តិការអភិវឌ្ឍ វប្បធម៌ និងផ្លាស់ប្ដូររវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរ។
សារទូរលេខ និងលិខិតអបអរសាទរជូនចំពោះ ប្រធានរដ្ឋលោក To Lam និង​ប្រធានរដ្ឋសភា​លោក Tran Thanh Man - ảnh 1ប្រធានរដ្ឋលោក To Lam (ឆ្វេង) និងប្រធានរដ្ឋសភាលោក Tran Thanh Man។ រូបថត៖ VOV

ក្នុងឱកាសដែលលោក To Lam ត្រូវបានរដ្ឋសភានីតិកាលទី១៥ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងលោក Tran Thanh Man ត្រូវបានជ្រើសរើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរ។

ក្នុងសារទូរលេខអបអរសាទរ ព្រះមហាក្សត្រថៃ Maha Vajiralongkorn មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធានរដ្ឋ ប្រទេសទាំងពីរនឹងបន្តរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជិតខាងរវាងវៀតណាម និងថៃ ដើម្បីផលប្រយោជន៍ ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងលិខិតអបអរសាទរ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol សង្ឃឹមថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង បន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសគឺវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ កិច្ចសហប្រតិបត្តិការអភិវឌ្ឍ វប្បធម៌ និងផ្លាស់ប្ដូររវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរ។

ក្នុងលិខិតអបអរសាទរ ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam និងប្រធានរដ្ឋសភាសិង្ហបុរី លោក Seah Kian Pengមានគោលបំណងចង់សហការយ៉ាងជិតស្និទ្ធិថែមទៀតជាមួយវៀតណាម ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មីមួយ។

អគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley ប្រធានព្រឹទ្ធសភាអូស្ត្រាលីលោកស្រី Sue Lines និងប្រធានសភាជាន់ទាប់អូស្ត្រាលីលោក Milton Dick បានសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដោយរក្សាដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ រួមចំណែករឹតបន្តឹងទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ