|
ការរញ្ជួយដីនៅប៉ាគីស្ថានបានបណ្ដាលឲ្យមនុស្សចំនួន២៨០នាក់ស្លាប់និង១៨០០នាក់រងរបួស (រូបថត៖AP) |
(VOVworld) - ទទួលព័ត៌មានថា គ្រោះរញ្ជួយដីកំរិត៧,៥រិចទ័រកើតមានឡើងនាថ្ងៃទី
២៦ តុលា ឆ្នាំ២០១៥ បានបណ្ដាលការបាត់បង់និងខូចខាតដ៏ធ្ងន់ធ្ងរអំពីអាយុជីវិត
និងទ្រព្យសម្បត្តិទៅលើប្រទេសប៉ាគីស្ថាននិងអាហ្គានីស្ថាននោះ នាថ្ងៃទី២៨ តុលា
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានផ្ញើរសារទូរលេខ សាកសួរសុខ
ទុក្ខជូនដល់ប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លាមប៉ាគីស្ថានលោក Mamnoon Hussain
និងប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លាមអាហ្គានីស្ថានលោក Ashraf Ghani។នាយក
រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បាន ផ្ញើរសារទូរលេខសាកសួរសុខទុក្ខ
ជូនដល់នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋ អ៊ីស្លាមប៉ាគីស្ថានលោក Nawar Sharif។នាថ្ងៃ
ដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ មន្រ្តីការបរទេសវៀតណាមលោក Pham Binh
Minh បានផ្ញើរសារទូរលេខសាក សួរសុខទុក្ខជូនដល់ឧបការីកិច្ចការបរទេសរបស់
នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Sartaj Aziz និងរដ្ឋមន្រ្តីការបរទេសអាហ្គានីស្ថាន
លោក Salahuddin Rabbani ផងដែរ៕