|
ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចជាស៊ីមទទួលមរណភាព (VOV) |
Vovworld-ដោយទទួលបានព័ត៌មានប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចជាស៊ីម
ទទួលមរណភាពអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong
ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ប្រធាន
រដ្ឋសភាលោក Nguyen Sinh Hung ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមលោក Nguyen Thien Nhan បានផ្ញើរសារទូរលេខរំលែកទុក្ខជូនព្រះ
មហាក្សត្រកម្ពុជាព្រះបរមនាថនរោត្តមសីហមុនី គណៈកម្មាធិការកណ្ដាលគណៈ
បក្សប្រជាជនកម្ពុជារដ្ឋសភារាជរដ្ឋាភិបាលកម្ពុជានិងក្រុមប្រឹក្សាជនជាតិរណសិរ្ស
សាមគ្គីនិងអភិវឌ្ឍហ៍មាតុប្រទេសកម្ពុជា។ សារទូរលេខបានសសេរថា ប្រធានព្រឹទ្ធ
សភាកម្ពុជាជាស៊ីមទទួលមរណភាពជាការបាត់បង់ដ៏ធំធេងចំពោះគណបក្សប្រជាជន
កម្ពុជាព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល រណសិរ្សសាមគ្គីនិងអភិវឌ្ឍន៍មាតិប្រទេស
កម្ពុជានិងគ្រួសារ។ វៀតណាមមានបំណងព្រះមហាក្សត្រ រណសិរ្សសាមគ្គីនិង
អភិវឌ្ឍន៍មាតុប្រទេសកម្ពុជាប្រជាជនកម្ពុជានិងគ្រួសារប្រធានព្រឹទ្ធសភាសម្ដេច
ជាស៊ីមឆ្លងផុតពីការឈឺចាប់បាត់បង់បន្តកសាងប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍
សម្បូររុងរឿង។
នាថ្ងៃដដែលឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh
Minh បានផ្ញើរសារទូរលេខរំលែកទុក្ខជូនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស
និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកហោណាំហុង។ ប្រធានគណៈកម្មាធិការ
កិច្ចការបរទេសមជ្ឈឹមលោក Hoang Binh Quan បានផ្ញើរសារទូរលេខរំលែកទុក្ខជូន
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមគណបក្សប្រជាជនកម្ពុជាលោក Yos
Son ផងដែរ៕