សារធារណៈមតិអន្តរជាតិផ្សព្វផ្សាយព័ត៏មានអំពីមហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២
|
មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២ |
(VOV)_ក្នុងឱកាសមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២
សារព័ត៏មានអន្តរជាតិបន្តមានបទសរសេរជាច្រើន ដោយអះអាងនូវសារសំខាន់និង
ធំធេង និងជំហាននានាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិវៀតណាម។
នាថ្ងៃទី២០ មករា ទីភ្នាក់ងារសារព័ត៏មានXinhua របស់ចិន បានមានបទសរសេរថា៖ វៀតណាមទទួលបានសមិទ្ធិផលលេចធ្លោ ក្នុងដំណើការអនុវត្តកំណែ
ទម្រង់សេដ្ឋកិច្ច ដោយមានឈ្មោះថា៖ ផ្លាស់ប្តូរថ្មី។ ដោយមានគ្រឹះដ្ឋានរឹងមាំនេះ
មហាសន្និបាតលើកនេះរបស់បក្សកម្មុយនីស្តវៀតណាម នឹងបង្កើតកម្លាំងចលករ
ខ្លាំងក្លា ជំរុញការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ នាថ្ងៃនេះដែរ កាសែតប្រចាំថ្ងៃ
( Shanghai daily) បានមានបទសរសេរ៖ មហាសន្និបាតបក្សកម្មុយនីស្តវៀតណាម
បង្កើតកម្លាំងចលករអភិវឌ្ឍន៍។ រីឯកាសែត Nikkei Asian Review របស់ជប៉ុនបានអះអាងថា៖ មហាសន្និបាតលើកនេះនឹងបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីសំរាប់
វៀតណាម។
នាពេលនោះ បទសរសេរស្ដីអំពីមហាសន្និបាត នីតិកាលទី១២ របស់បក្សកម្មុយនីស្តវៀតណាមត្រូវបានចុះផ្សាយនៅលើគេហទំព័រ Bloomberg អាមេរិក បាន
ផ្តោតអំពីការជះឥទ្ធិពលរបស់មហាសន្និបាតលើកនេះ ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។
តាម AFP របស់បារាំង មហាសន្និបាត ទី១២នេះត្រូវបានប្រព្រឹត្តទៅក្នុងដំណាក់
កាលពិនិត្យមើលឡើងវិញ វាយតំលៃនិងបន្តឈានទៅមុខរបស់វៀតណាម ក្រោយ
រយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី។ នាពេលនោះ កាសែត New York Times របស់អាមេរិក
បានសន្តិដ្ឋាន៖មហាសន្និបាតនេះនឹងជះឥទ្ធិពលជាច្រើនទៅលើគោលមាគា៍កិច្ចការ
បរទេសរបស់វៀតណាម។
កាសែត Neues Deutschland របស់អាល្លឺម៉ង់ នាថ្ងៃទី២០ មករា បានមានបទ
សរសេរមានចំណងជើងថា៖ បក្សកម្មុយនីស្តវៀតណាមបន្តបុព្វហេតុផ្លាស់ប្តូរថ្មី។
បទសរសេរនេះបានសង្កត់ធ្ងន់ថា៖បក្សកម្មុយនីស្តវៀតណាមជាកម្លាំងដឹកនាំ ការ
តស៊ូរំដោះប្រទេសជាតិ ដណ្ដើមយកឯករាជ្យ និងខំប្រឹងប្រែងជានិច្ច ដើម្បីគោល
ដៅលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន៕