ស៊ីរីនឹងនាំអាវុធគីមីមានគ្រោះថ្នាក់មួយចំនួនចេញពីប្រទេសនេះមុនថ្ងៃ១មិនា

ស៊ីរីនឹងនាំអាវុធគីមីមានគ្រោះថ្នាក់មួយចំនួនចេញពីប្រទេសនេះមុនថ្ងៃ១មិនា - ảnh 1
អាវុធគីមីមានគ្រោះថ្នាក់បំផុតនឹងបានបញ្ចូនចេញពីប្រទេសស៊ីរី (រូបថតៈ Dantri.vn)


(VOVworld)-ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅរុស្ស៊ី Riad Haddah បានឲ្យដឹងថានាថ្ងៃទី
១១​កុម្ភៈ ស៊ីរីនឹងបញ្ចូនអាវុធគីមីដ៏ គ្រោះថ្នាក់មួយចំនួន ចេញពីប្រទេសរបស់ខ្លួន
មុនថ្ងៃទី១មិនាខាងមុខ។ មុននោះ ស៊ីរីបានរំលងកាលបរិច្ឆេទបំផ្លាញចោលអាវុធ គីមីមានគ្រោះថ្នាក់កាលពីថ្ងៃទី៣១ធ្នូឆ្នាំ២០១៣ តាមកិច្ចព្រមព្រៀងដែលសម្រេច
បានរវាងរុស្ស៊ីនិងអាមេរិក។ ឯកអគ្គរដ្ឋទូត Riad Haddah ផ្តល់ការ​អះអាងពោល
ខាងលើក្នុងកាលៈទេសៈដែល តំណាងរដ្ឋាភិបាលស៊ីរីនិងភាគី ប្រឆាំងកំពុង
ដំណើការកិច្ចរចារសន្តិភាពលើកទី២នៅក្រុងGenevaប្រទេសស្វីស។ តាម ប្រ
ភពព័ត៌មានថ្មីបំផុតឲ្យដឹងថា រាល់កិច្ចចរចារក្នុងថ្ងៃទី១១កុម្ភៈមិនទទួលបាន ការ
វិវឌ្ឍន៌ខណៈដែលតំណាងរដ្ឋាភិបាលស៊ីរីមិនឯកភាពចំពោះរបៀបវារៈ សម្រាប់
បណ្តាកិច្ចចរចារដែលកំពុងប្រព្រឹត្តទៅ ហើយចោទប្រកាន់ភាគីប្រឆាំង អំពីការ
បដិសេធពិភាក្សាលើប្រធានបទភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ