ស៊ីរីនឹងលុបចោលឃ្លាំងអាវុធគីមីប្រសិនបើ អ.ស.ប. អនុម័តលើផែនការរួមរបស់រុស្ស៊ីនិងអាមេរិក

ស៊ីរីនឹងលុបចោលឃ្លាំងអាវុធគីមីប្រសិនបើ អ.ស.ប. អនុម័តលើផែនការរួមរបស់រុស្ស៊ីនិងអាមេរិក - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងសមភាគីរុស្ស៊ី លោក Sergey Lavrov
 (Image: Vietnam+)

(VOVworld) – រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ីរី លោក Omran al-Zoubi បានឲ្យដឹង ថា៖ Damascus នឹងប្រតិបត្តិតាមផែនការរបស់រុស្ស៊ីនិងអាមេរិកសំដៅលុបចោល ឃ្លាំងអាវុធគីមីរបស់ស៊ីរី ក្នុងពេលដែល អ.ស.ប. អនុម័ត ទន្ទឹមនឹងនោះ បានឲ្យ ដឹងទៀតថា​៖ ប្រទេសនេះចាប់ផ្តើម
រៀបចំបណ្ដាឯកសារទាក់ទិន។ សេចក្តីថ្លែង​ការពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពី
រដ្ឋម​ន្ត្រីការបរទេសអាមេរិក លោក​John Kerry និងសមភាគីរុស្ស៊ី លោក Sergey Lavrov
ទទួលបានការព្រមព្រៀង បំផ្លាញចោលឃ្លាំងអាវុធគីមីនៅស៊ីរី នាពាក់កណ្ដាលឆ្នាំ
២០១៤។ តាមនោះ ក្នុងរយៈពេល ១ សប្តាហ៍ រដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក
Bashar al-Assad ត្រូវនាំចេញបញ្ជីបណ្ដាឃ្លាំងអាវុធគីមី ដើម្បីអ្នកសង្គេតការអន្តរជាតិទៅ
កាន់ស៊ីរី នាដើមខែ វិច្ឆការ ខាងមុខ

ប្រទេសជាច្រើនបានសម្តែងនូវការគាំទ្រចំពោះការព្រមព្រៀងរវាង រុស្ស៊ីនិងអាមេរិកអំពី
ការលុបចោលឃ្លាំងអាវុធគីមីរបស់ស៊ីរី។ រដ្ឋមន្ត្រីការបរទេស ចិន លោក Wang Yi បាន
ចាត់ទុកថា៖ ការព្រមព្រៀងពោលខាងលើជួយ ទប់ស្កាត់ការវាយប្រហារយោធារបស់
អាមេរិកតម្រង់ទៅលើរដ្ឋអំណាចនៃប្រធានា ធិបតីស៊ីរី លោក Bashar al-Assad ហើយ
បន្ធូស្រាលភាពតានតឹងនៅស៊ីរី។ ក្នុងពេលនោះ សម្ព័ន្ធភាពអារ៉ាប់បានចាត់ទុកថា៖ ការព្រមព្រៀងរួមរុស្ស៊ី-អាមេរិកនឹងជួយឧបត្ថម្ភស្វែងរកដំណោះស្រាយនយោបាយ
សំរាប់សង្គ្រាមនៅប្រទេស មជ្ឈឹមបូរព៌ារនេះ។ រីឯខ្លួនវិញ រដ្ឋម​ន្ត្រីការបរទេសអាល្លឺម៉ង់
លោក Guido Westerwelle បាននាំចេញសំណើរផ្តល់ជំនួយខាងបច្ចេកទេសនិងហិរញ្ញវត្ថុ សំរាប់ការលុបចោលឃ្លាំងអាវុធគីមីនៅស៊ីរី។ មជ្ឈដ្ឋានអ្នកនយោបាយនៅស៊ីរី ក៏មាន
ប្រតិកម្មសកម្មចំពោះការព្រមព្រៀងរវាងរុស្ស៊ីនិងអាមេរិក។ រដ្ឋលេខាធិការទទួលបន្ទុក
ការសម្របសម្រួលស៊ីរី​ លោក Ali Haidar បានចាត់ទុកថា៖ ការព្រមព្រៀងនេះបានទប់
ស្កាត់សង្គ្រមមួយនិងជា “ជ័យជំនះសំរាប់ស៊ីរី”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ