សារនានាពីសម័យពិភាក្សារួមនៅអង្គការសហប្រជាជាតិ

(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់នីតិកាលទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី ២២ ខែកញ្ញា បានប្រព្រឹត្តទៅសម័យប្រជុំរួមនៅ អង្គការសហប្រជាជាតិតាមប្រព័ន្ធវីដេអូ។
សារនានាពីសម័យពិភាក្សារួមនៅអង្គការសហប្រជាជាតិ - ảnh 1 នៅឆ្នាំនេះ មេដឹកនាំមកពីជុំវិញពិភពលោក មិនអាចមានវត្តមាននៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិបានទេ ជំនួសទៅវិញពួកគេផ្តល់សុន្ទរកថាតាមវីដេអូដែលបានថតទុកជាមុន។ (រូបភាព៖ Reuters)

ព្រឹត្តិការណ៍នេះបានទាក់ទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋានអន្តរជាតិនៅពេលដែលថ្នាក់ដឹកនាំនៃប្រទេសធំៗដូចជាសហរដ្ឋអាមេរិក ចិន រុស្ស៊ី បារាំង ជាដើម សុទ្ធសឹងតែបានថ្លែងសុន្ទរកថាជុំវិញការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ រួមទាំងសមិទ្ធិផលក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍វ៉ាក់សាំងជាដើម។ ប្រទេសមួយចំនួនដូចជាចិននិងរុស្ស៊ីបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ដើរតួនាទីរបស់ខ្លួនក្នុងកិច្ចការអន្តរជាតិ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃលទ្ធិពហុភាគីនិយម ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងបញ្ហាសកលលោកដូចជា ជំងឺរាតត្បាតកូវីដ១៩។ ក្នុងសុន្ទរកថារបស់ខ្លួន ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ (Donald Trump) បានរិះគន់ចិនអំពីបញ្ហាក្តៅគគុកជាច្រើននាពេលបច្ចុប្បន្នដោយអះអាងថា ប្រទេសនានាចាំបាច់ត្រូវទាមទារចិនឲ្យមានទំនួលខុសត្រូវចំពោះការបណ្តាល ឱ្យវីរុសឆ្លងរាលដាលដល់ពិភពលោកទាំងមូល។ លោក Trump ក៏បានចោទប្រកាន់ប្រទេសចិន និងអង្គការសុខភាពពិភពលោកពីការផ្តល់ព័ត៌មានមិនពិតអំពីការចម្លងរបស់វីរុសផងដែរ។

ទោះយ៉ាងណាក៏ដោយ តំណាងប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិបានបដិសេធរាល់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់សហរដ្ឋអាមេរិក។ នៅក្នុងសុន្ទរកថារបស់ខ្លួន ប្រធានរដ្ឋចិនលោកស៊ីជីនពីង បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោក ក្នុងការបន្តចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងជំងឺឆ្លងនិងរាល់វិធីព្យាបាលជំងឺ ក៏ដូចជាផ្តល់អាទិភាពក្នុងការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលផ្សំថ្នាំវ៉ាក់សាំងកូវីដ១៩ ប្រកបដោយជោគជ័យ។  ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតនៅក្នុងសុន្ទរកថារបស់លោកប្រធានរដ្ឋចិនស៊ីជីនពីង គឺប្រទេសចិនគ្មានចេតនាធ្វើសង្គ្រាមត្រជាក់ឬក្តៅជាមួយប្រទេសណាមួយឡើយ ហើយនឹងបន្តបង្រួមជម្លោះ និងដោះស្រាយជម្លោះជាមួយប្រទេសផ្សេងទៀតតាមរយៈការសន្ទនានិងការចរចាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ