ស៊ីរីបង្កើតរដ្ឋាភិបាលថ្មី


ស៊ីរីបង្កើតរដ្ឋាភិបាលថ្មី - ảnh 1
ស៊ីរីបង្កើតរដ្ឋាភិបាលថ្មី (Image: VNA)

(VOVworld) – នាថ្ងៃទី ២៧ សីហា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចេញក្រិត្យអំពីការបង្កើតរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី
កាន់ដំណែង លោក Wael al Halqi ហើយតែងតាំងរដ្ឋមន្ត្រីថ្មីមួយចំនួន ក្នុងគណៈ
រដ្ឋមន្ត្រីថ្មី។ រដ្ឋាភិបាលថ្មីរបស់ស៊ីរីរក្សារដ្ឋមន្ត្រីនៃបណ្ដាក្រសួងសំខាន់ ក្នុងនោះ
មាន រដ្ឋមន្ត្រីការពារប្រទេសស៊ីរី លោក Fahed Jassem រដ្ឋមន្ត្រីការបរទេស លោក
Walid al Moallem ។ ប្រធានាធិបតី al-Assad បានបំពេញបន្ថែមក្រសួងថ្មីគឺក្រសួង
អភិវឌ្ឍន៍ រដ្ឋបាល ព្រមទាំង តែងតាំងលោក Hassan Abdallah al Nuri ទទួលបន្ទុក
ក្រសួង នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ