ស៊ីរីបដិសេធការប្រើប្រាស់អាវុធជាតិគីមីនៅ Damascus

ស៊ីរីបដិសេធការប្រើប្រាស់អាវុធជាតិគីមីនៅ Damascus - ảnh 1
ទិដ្ឋភាពនៃការវាយប្រហា១នៅស៊ីរី
(រូបថតៈ AFP/TTXVN) )


(VOVworld)-នាថ្ងៃទី២១សីហា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានបើកកិច្ចប្រជុំសម្ងត់
បន្ទាប់ពីលេចចេញព័ត៌មានអំពីការវាយប្រហារដោយអាវុធជាតិគីមី នៅជិតរដ្ឋធានី
Damascus របស់ស៊ីរី ដែលភាគីប្រឆំាងរបស់ប្រទេសនេះ ចោទប្រកាន់ថា កងទ័ព
របស់ប្រធានាធិបតី Bashar al-Assad បានអនុវត្តន៌។  អ.ស.ប ឲ្យដឹងថា កិច្ចប្រជុំ
នេះ ត្រូវបានដំណើការដោយសារសំណើររបស់ប្រទេស មួយចំនួនជាសមាជិកនៃ
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ដូចជា អង់គ្លេស បារាំង អាមេរិកជាដើម ដែលប្រព្រឹត្ត
ទៅក្នុងស្ថានភាព ប្រធានក្រុមអធិការកិច្ចនៃ អ.ស.ប Ake Sellsstrom កំពុងធ្វើការ
ពិភាក្សាជាមួយរដ្ឋាភិបាលស៊ីរីអំពីការ វាយប្រហាដោយអាវុធជាតិគីមីនេះ។

          ភ្លាមមួយរំពេក ស៊ីរីបានបដិសេធរាល់ព័ត៌មាននិយាយថា កងទ័ពរបស់ខ្លួន បានប្រើប្រាស់អាវុធជាតិគីមីក្នុងការវាយប្រហាជាថ្មីៗនេះ សំដៅទៅលើកម្លាំង ប្រ
ឆំាងនៅជាយទីក្រុង Damascus៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ