ស៊ីរីប្តឹងតវ៉ាឡើង អ.ស.ប. អំពីទង្វើខុសច្បាប់របស់កងទ័ពចម្រុះអន្តរជាតិ ដឹកនាំដោយអាមេរិក
(VOVWORLD) - នាថ្ងៃទី ២ ឧសភា សារព័ត៌មានរដ្ឋស៊ីរីបានជូនដំណឹងថា៖ ក្រសួងការ បរទេសប្រទេសនេះបានផ្ញើរពាក្យប្តឹងតវ៉ាដល់អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres ក៏ដូចជា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពីការវាយប្រហារតាម ផ្លូវអាកាសថ្មីបំផុតរបស់កងទ័ពចម្រុះអន្តរជាតិដឹកនាំដោយអាមេរិកតម្រង់ទៅលើ ទីតាំងជិតនឹងទីក្រុង Hasakah ភាគឦសានរដ្ឋធានី Damascus។
ស៊ីរីប្តឹងតវ៉ាឡើង អ.ស.ប. អំពីទង្វើខុសច្បាប់របស់កងទ័ពចម្រុះអន្តរជាតិ ដឹកនាំដោយអាមេរិក |
នាថ្ងៃទី ២ ឧសភា សារព័ត៌មានរដ្ឋស៊ីរីបានជូនដំណឹងថា៖ ក្រសួងការ បរទេសប្រទេសនេះបានផ្ញើរពាក្យប្តឹងតវ៉ាដល់អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres ក៏ដូចជា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពីការវាយប្រហារតាម ផ្លូវអាកាសថ្មីបំផុតរបស់កងទ័ពចម្រុះអន្តរជាតិដឹកនាំដោយអាមេរិកតម្រង់ទៅលើ ទីតាំងជិតនឹងទីក្រុង Hasakah ភាគឦសានរដ្ឋធានី Damascus។ ក្នុងពាក្យប្តឹង តវ៉ា ស៊ីរីបានសង្កត់ធ្ងន់ថា៖ ការវាយប្រហាររបស់កងទ័ពចម្រុះអន្តរជាតិដឹកនាំ ដោយអាមេរិកតម្រង់ទៅលើជនស៊ីវិលជាទង្វើបំផ្លិចបំផ្លាញចោលអធិបតេយ្យភាពនិង បូរណភាពដែនដីឯកភាពរបស់ស៊ីរី ព្រមទាំង ពន្យាពេលវិបត្តិនៅទីនេះ។ រដ្ឋអំណាច Damascus ក៏បានចោទប្រកាន់វ៉ាស៊ីនតោន «បន្តដៃដោយប្រព័ន្ធ» សំរាប់អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ផងដែរ៕