ស៊ីរីបានបញ្ជូនកងទ័ពទៅភាគខាងជើងដើម្បីទប់ទល់នឹងកងទ័ពទួរគី

(VOVWORLD) - នាថ្ងៃទី ២០ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ាបានដកស្រង់ប្រភពព័ត៌មានយោធាដែលឈរជើងនៅលើសមរភូមិបានឲ្យដឹងថាកងទ័ពស៊ីរីកំពុងបញ្ជូនកងពលតូចថ្មើរជើងចំនួន ៣ ឆ្ពោះទៅកាន់ភាគខាងកើតនៃទន្លេ Euphrates ។
ស៊ីរីបានបញ្ជូនកងទ័ពទៅភាគខាងជើងដើម្បីទប់ទល់នឹងកងទ័ពទួរគី - ảnh 1 ទាហានស៊ីរី (រូបថត៖ AFP/TTXVN)

អង្គភាពទាំងនេះនឹងដាក់ពង្រាយកងទ័ពនៅខេត្ត Al-Hasakah ភាគខាងជើងប្រទេសស៊ីរី ជាកន្លែងដែលប្រទេសទួរគីបើកយុទ្ធនាការយោធាដើម្បីវាយប្រហារទៅលើកងកម្លាំងជនជាតិឃឺដ។ នាបច្ចុប្បន្ន កងទ័ពរដ្ឋាភិបាលស៊ីរីគ្រប់គ្រងទីក្រុង Manbij ភាគឦសាននៃប្រទេសស៊ីរីនិងតំបន់ជុំវិញ។ ការដាក់ពង្រាយកងទ័ពត្រូវបានអនុវត្តបន្ទាប់ពីក្រុង Damacus និងរដ្ឋអំណាចជនជាតិឃឺដសម្រេចបាន នូវកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីប្រឆាំងនឹងយុទ្ធនាការយោធារបស់ប្រទេសទួរគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ