ស៊ីរីប្រកាសមិនដែលប្រើប្រាស់អាវុធគីមី
|
ស៊ីរីប្រកាសមិនដែលប្រើប្រាស់អាវុធគីមី (VNA) |
(VOVworld) – បណ្ដាកំលាំងប្រដាប់អាវុធស៊ីរីមិនដែលប្រើប្រាស់អាវុធគីមីក្នុងការ
វាយប្រហារទេ។ នេះគឺជាសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid
Muallem ចំពោះមុខព័ត៌មានចោទប្រកាន់រដ្ឋាភិបាលស៊ីរីឈរនៅខាង ក្រោយការ
វាយប្រហារដោយអាវុធគីមីនាថ្ងៃទី ៤ មេសា កន្លងទៅតំបន់ប៉ែក ពាយព្យប្រទេស
នេះដែលធ្វើឲ្យមនុស្សចំនួន ៨៦ នាក់ត្រូវស្លាប់ ក្នុងនោះមាន កុមារជាច្រើននាក់។
ថ្លែងមតិនៅសន្និសីទកាសែតមួយនៅរដ្ឋធានី Damascus រដ្ឋមន្ត្រីការបរទេស Walid
Muallem បានឲ្យដឹងថា៖ ការវាយប្រហារដំបូងតាមផ្លូវ អាកាសនាថ្ងៃទី ៤ មេសា
តម្រង់ទៅលើឃ្លាំងអាវុធគីមីរបស់អង្គការ Al-Nursa Front ។ អង្គការនេះនិងអង្គ
ការរដ្ឋឥស្លាមស្វ័យប្រកាស (IS) រួមជាមួយអង្គការ ផ្សេងៗទៀតបន្តរក្សាទុកអាវុធ
គីមីនៅទីប្រជុំជនក្នុងទូទាំងប្រទេស។ ក្នុងព្រឹត្តិការ ណ៍ទាក់ទិនមួយទៀត នាថ្ងៃទី
៧ មេសា កាណាល់ទូរទស្សន៍ជាតិស៊ីរីបានទទួល ស្គាល់ថា៖ អាមេរិកបានបាញ់កាំ
ជ្រួចទៅលើមូលដ្ឋានសឹករបស់ស៊ីរី ហើយហៅ ទង្វើនេះជាការឈ្លានពាន។ នាថ្ងៃដ
ដែល មជ្ឈដ្ឋានមន្ត្រីក្រសួងការពារជាតិ អាមេរិកបានឲ្យដឹងថា៖ វ៉ាស៊ីនតោនបាន
ជូនដំណឹងអំពីការវាយប្រហារពោល ខាងលើជាមួយរុស្ស៊ី៕