សារផ្សេងៗគ្នានៃប្រទេសកូរ៉េទាំងពីរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១ នៃការរៀបចំកិច្ចប្រជុំកំពូល

(VOVWORLD) - នាថ្ងៃទី ២៧ ខែមេសា កូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានលើកឡើងនូវសេចក្តីប្រកាសផ្សេងៗគ្នា ក្នុងឱកាសរំលឹកខួបលើកទី១នៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត រវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un នៅក្នុងភូមិផ្អាកសង្គ្រាម Panmunjom ។
 សារផ្សេងៗគ្នានៃប្រទេសកូរ៉េទាំងពីរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១ នៃការរៀបចំកិច្ចប្រជុំកំពូល - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un នៅក្នុងភូមិផ្អាកសង្គ្រាម Panmunjom

ប្រទេសកូរ៉េខាងត្បូងបានប្រារព្ធពិធីខួបអនុស្សាវរីយ៍នេះនៅភូមិផ្អាកសង្គ្រាម Panmunjom ចំណុះប្រទេសខ្លួនដោយមានការចូលរួមរបស់មន្ត្រីនិងប្រជាជនប្រមាណ ៥០០ នាក់។ ក៏ប៉ុន្តែទាំងលោក Moon Jae-in និងលោក Kim Jong-un មិនបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់ដូចពោលខាងលើនេះទេ។

គួរបញ្ចាក់ថានៅក្នុងសារមួយដែលបានចុះផ្សាយតាមរយៈវីឌីអូដែលផ្ញើរទៅកាន់ពិធីនេះ លោក Moon Jae-in បានសម្តែងនូវសុទិដ្ឋិនិយមថាប្រទេសកូរ៉េទាំងពីរនឹងសម្រេចបាននូវ "សុខសន្តិភាព" និងរួមទទួលបាននូវវិបុលភាពដោយឈរនៅលើមូលដ្ឋាននៃកិច្ចព្រមព្រៀងកំពូលជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un កាលពី ឆ្នាំទៅមិញ។ លោក Moon Jae-in ក៏បានលើកច្បាស់ថាប្រទេសកូរ៉េទាំងពីរបានដកបុស្តិ៍យាមនៅក្នុងតំបន់គ្មានយោធា (DMZ) ហើយកិច្ចការតភ្ជាប់ផ្លូវដែកនិងផ្លូវគោកអន្តរកូរ៉េក៏ត្រូវបានបង្ហើយរួចរាល់ផងដែរ។ យ៉ាងណាមិញ កូរ៉េខាងជើងមិនបានឆ្លើយតបនឹងការអញ្ជើញរបស់កូរ៉េខាងត្បូងឱ្យចូលរួមក្នុងពិធីនោះទេ រួមទាំងដាស់តឿនឱ្យកូរ៉េខាងត្បូងគប្បីអនុវត្តរាល់ "វិធានការវិជ្ជមានបន្ថែមទៀត" សំដៅកែលម្អនូវទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ