សារព័ត៌មាន Asia Times វាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការនិងរាំងសក្កាត់ជំងឺរលាកសួតបណ្តាលដោយវីរុសកូរ៉ូណាថ្មី
(VOVWORLD) - សារព័ត៌មាន Asia Times នាថ្ងៃទី ៣០ ខែមករា បានចុះផ្សាយអត្ថបទមួយ ដោយវាយតម្លៃខ្ពស់រចំពោះប្រតិកម្មទាន់ពេលវេលារបស់រដ្ឋាភិបាលវៀតណាមក្នុងការទប់ទល់នឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី (២០១៩ -nCoV)។
យោងតាមអត្ថបទនេះ ការដែលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រៀបធៀបការងារបង្ការនិងរាំងស្កាត់ការរីករាលដាល ការផ្ទុះឡើងនៃជំងឺដោយវីរុស nCoV លើពិភពលោកនៃបច្ចុប្បន្ននេះ “ដូចជាការប្រយុទ្ធជាមួយសត្រូវ” បានសរអោយឃើញពីសារៈសំខាន់ ដែលរដ្ឋាភិបាលនិងប្រជាជនបានស្រុះចិត្តគំនិតគ្នា ដើម្បីបង្ការនិងទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។
រូបថត៖ baoquocte.vn |
Asia Times បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀត ណាមមានប្រតិកម្មទាន់ពេលវេលាចំពោះបម្រែ បម្រួលយ៉ាងឆាប់រហ័សនៃជំងឺនេះ។ មិនត្រឹមតែប៉ុណ្ណោះ រវាងមន្ទីរ សាខានិងរដ្ឋអំណាចថ្នាក់មូល ដ្ឋាន និងថ្នាក់ជាតិក៏មានការសម្រេបសម្រួលយ៉ាងសកម្មក្នុងការប្រយុទ្ធប្រ ឆាំងនឹងជំងឺរាតត្បាតនេះផងដែរ។
យោងតាម Asia Times ដែរ វៀតណាមបានផ្អាកការផ្ដល់ទិដ្ឋាការទេសចរណ៍ជាបណ្តោះអាសន្នសម្រាប់ករណីដែលបានមកពីតំបន់រីករាលដាលជំងឺនៅប្រទេសចិនហើយប្រការនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់ផ្នែកទេសចរណ៍និយាយដោយឡែកនិងសេដ្ឋកិច្ចរបស់វៀតណាមនិយាយរួម។ ថ្វីត្បិតតែដូច្នេះក៏ដោយ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នៅតែអះអាងថា រដ្ឋាភិបាលវៀតណាមសុខចិត្តទទួលយកការខាតបង់សេដ្ឋកិច្ចដើម្បីការពារជីវភាពរស់នៅនិងសុខភាពរបស់ប្រជាជន៕