សារព័ត៌មានកម្ពុជាស្ងើចសរសើរទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយវៀតណាម
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ូនសែនក្នុងឱមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម |
(VOVworld)-មធ្យោបាយសារព័ត៏មាននានាទូទាំងប្រទេសកម្ពុជាបានចុះផ្សាយអត្ថ
បទនិងព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី
២០ដល់ថ្ងៃទី២១របស់នាយករដ្ឋមន្ត្រីរាជ្យរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន
តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen
Xuan Phuc។ កាសែតរស្មីកម្ពុជាបានចុះផ្សាយនូវអត្ថបទស្តីពី កម្ពុជានិងវៀតណាម
បន្ត អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ឆ្ពោះទៅរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់
ទំនង ការទូត។អត្ថបទនេះបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបង្កើន
ទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា-វៀត
ណាម។ កម្ពុជានឹងបន្តពូនជ្រុំឲ្យទំនាក់ទំនងយ៉ាងល្អប្រសើរនេះ”។
ក្នុងពេលជាមួយគ្នានោះ កាសែតកម្ពុជាថ្មីក៏បានចុះផ្សាយខ្លឹមសារមួយចំនួន
នៃសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាស្តីពីលទ្ធផលនៃដំណើរទស្សន
កិច្ចវៀតណាមដឹកនាំដោយសម្តេចតេជោហ៊ូនសែន។ អត្ថបទនេះបានសរសេថា
ក្រៅពី ការជួបពិភាគ្សាការងារនិងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំវៀត
ណាមមក នាយករដ្ឋមន្ត្រី សម្តេចតេជោហ៊ុនសែនបានអញ្ជើញជួបប្រាស្រ័យ
ជាមួយសមាគម មិត្តភាពវៀតណាម-កម្ពុជា ថ្នាក់ដឹកនាំទីក្រុងហូជីមិញនិងអតីត
យុទ្ធជនពិការវៀត ណាមរួមទាំងក្រុមគ្រួសារទៀតផង៕