សារព័ត៌មានកូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ សភាវៀតណាម
(VOVWORLD) - នាថ្ងៃទី៤ ខែធ្នូ សារព័ត៌មានកូរ៉េខាងត្បូងសុទ្ធតែ ផ្សាយព័ត៌មានយ៉ាងជាក់ ច្បាស់ស្ដីពីដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។
កាសែត Busan បានចុះផ្សាយអត្ថបទសរសេររបស់ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan ដែលក្នុងនោះអះអាងថា ទំនាក់ទំនង រវាងប្រជាជាតិទាំងពីរវៀតណាមនិងកូរ៉េខាងត្បូងត្រូវបានចាប់បដិសន្ធិមុននេះ ប្រមាណ៩០០ឆ្នាំហើយ។ នាសព្វថ្ងៃ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុង អភិវឌ្ឍគ្រប់ជ្រុងជ្រោយពីមួយថ្ងៃទៅមួយថ្ងៃ ដោយឈរលើមូលដ្ឋាននៃភាព ស្រដៀងគ្នាខាងវប្បធម៌ ការបំពេញបន្ថែមគ្នាខាងសេដ្ឋកិច្ចនិងការពូនជ្រុំរបស់រដ្ឋា ភិបាលនិងប្រជាជននៃប្រទេសទាំងពីរ ផងដែរ។
កាសែត Korea Herald ក៏បានចុះផ្សាយអត្ថបទសរសេររបស់បណ្ឌិត Kim Hyun-jae នាយកវិទ្យាស្ថានស្រាវជ្រាវវៀតណាមចំណុះសាកលវិទ្យាល័យ Youngsan ក្រោមចំណងជើងថា “ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងរបស់ប្រធាន រដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជាសញ្ញាសម្គាល់នៃទំនាក់ ទំនងភាពជាដៃគូទ្វេភាគីដ៏សម្បូររុងរឿង”។ អត្ថបទសរសេរនេះបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះប្រព្រឹត្តទៅនាពេលដែលហាណូយនិងសេអ៊ូលជិត នឹងរំលឹកខួបអនុស្សាវរីយ៍លើកទី១០ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រ (២០០៩-២០១៩)៕