សារព័ត៌មានកូរ៉េខាងត្បូងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh
(VOVWORLD) - សារព័ត៌មានកូរ៉េខាងត្បូងបន្តវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ។
កាសែត Donga Ilbo បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “ជោគជ័យរបស់កូរ៉េខាងត្បូងគឺជាជោគជ័យរបស់វៀតណាម” ដែលបានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចសន្ទនានៅវិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃសាកលវិទ្យាល័យជាតិសេអ៊ូល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាននិយាយថា រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់លើការេផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង។
នាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បុង ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤។ រូបថត៖ VOV |
ក្នុងពេលជាមួយគ្នានោះ កាសែត Hankuk Kyongjae បានចុះផ្សាយអត្ថបទ "ទីកន្លែងល្អសម្រាប់រោងចក្រ semiconductor" ដែលបានបញ្ជាក់ថា វៀតណាមកំពុងព្យាយាមទាក់ទាញការវិនិយោគនៅក្នុងវិស័យ semiconductor របស់កូរ៉េខាងត្បូង។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបជាមួយប្រធានក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong និងបានលើកឡើងអំពីផែនការទាក់ទាញការវិនិយោគក្នុងវិស័យ semiconductor ហើយបន្ទាប់មកបានទៅទស្សនារោងចក្រ semiconductor របស់ Samsung នៅ Pyeongtaek។ ខេត្ត Bac Giang របស់វៀតណាមត្រូវបានលើកឡើង ជាទីតាំងវិនិយោគជួរមុខ។ កាសែត Hankuk Kyongjae បានដកស្រង់សម្តីប្រធានក្រុមហ៊ុន Samsung លោក Lee Jae-yong ថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគលើវិស័យអេក្រង់ ហើយក្នុងរយៈពេល ៣ ឆ្នាំខាងមុខ វៀតណាមនឹងក្លាយជាមូលដ្ឋានផលិតអេក្រង់ធំជាងគេបំផុតនៅលើពិភពលោក៕