សារព័ត៍មានចិនជូនព័ត៍មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា Nguyen Sinh Hung
|
សារព័ត៍មានចិនជូនព័ត៍មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា Nguyen Sinh Hung |
(VOV)_ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន របស់ប្រធានរដ្ឋសភា លោក Nguyen
Sinh Hung បានប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០១៥ បានទាក់ទាញ
ការយកចិត្តទុកដាក់ជាពិសេសរបស់សារព័ត៍មានចិន។ បណ្ដាទីភ្នាក់ងារសារព័ត៍
មានធំៗរបស់ចិន សុទ្ធតែបានជូនដំណឹងជាច្រើន អំពីជំនួបប្រាស្រ័យរវាងប្រធានរដ្ឋសភា លោក Nguyen Sinh Hung ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xí
Jìnpíng ។ ទីភ្នាក់ងារសារព័ត៍មាន Xinhua បានដកស្រង់ពាក្យសំដីរបស់អគ្គលេខា
បក្ស ប្រធានរដ្ឋចិន លោក Xí Jìnpíng ថា៖វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហ
ប្រតិបត្តិការរវាងសមាជចិន ជាមួយរដ្ឋសភាវៀតណាម ក្នុងរយៈពេលកន្លងទៅ។
ទួរទស្សន៍ជាតិចិន បានដកស្រង់សមាជិកអចិន្ត្រៃយ៍សមាជចិន ថា៖ប្រទេសទាំង
ពីរចិននិងវៀតណាមត្រូវបង្កើនចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ
មានផលប្រយោជន៍ដូចគ្នា សមស្របជាមួយផលប្រយោជន៍របស់ភាគីទាំងពីរ៕