សារព័ត៌មានចិនវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនាពេលខាងមុខ
|
សារព័ត៌មានចិនវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនាពេលខាងមុខ |
(VOV)_នៅក្នុងសន្និសីទសារព័ត៌មានសាមញ្ញ នាថ្ងៃទី៩មករា អ្នកនាំពាក្យក្រសួង
ការបរទេសចិន លោក Lu Kang បានអោយដឹងថា៖ចិនមានគោលបំណងកសាងទំ
នាក់ទំនងល្អប្រសើរនិងស្ថិរភាពជាមួយវៀតណាម។ ចិនវាយតំលៃខ្ពស់ចំពោះដំណើរ
បំពេញទស្សនកិច្ចនៅចិន របស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen
Phu Trong ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥មករាឆ្នាំ២០១៧
តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng ។
តាមរបៀបវារះ ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់បក្សកុម្មុយនីស្តចិន នឹងជួបពិ
ភាក្សាជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong អំពីទំនាក់ទំនងទ្វេភាគី និង
បញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។
ក្នុងពេលជាមួយគ្នានោះ កាសែត Huánqiú Shíbào ជាស្ថាប័នសារព័ត៌មានផ្លូវការរបស់
បក្សកុម្មុយនីស្តចិន បានចុះផ្សាយអត្ថបទមួយ នាថ្ងៃទី៩មករា ដោយអះអាងថា៖ដំ
ណើរទស្សនកិច្ចនៅចិននាពេលខាងមុខនេះ របស់អគ្គលេខាបក្ស លោក Nguyen Phu
Trong ជាសញ្ញាសកម្មមួយស្ដីអំពីការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងចិន-វៀតណាម៕