សារព័ត៍មានឆែក៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបង្កើតកម្លាំងចលករជំរុញកិច្ចសហប្រតិបតិ្តការនាពេលអនាគត

(VOVWORLD) - ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឆែករបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែ មេសា កន្លងទៅ សារព័ត៌មានឆែកបានចុះផ្សាយយ៉ាងល្អិតល្អិនអំពីព្រឹត្តិ ការណ៍នេះ។
សារព័ត៍មានឆែក៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបង្កើតកម្លាំងចលករជំរុញកិច្ចសហប្រតិបតិ្តការនាពេលអនាគត - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីឆែកលោក Milos Zeman (រូបថត៖ VGP) 

គេហទំព័រនៃរដ្ឋសភាឆែក Parlamentnilisty.cz បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមនៅឆែក បន្តសរអោយឃើញនូវ ទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ហើយនឹងបង្កើតកម្លាំង ចលករជំរុញកិច្ចសហប្រតិបតិ្តការនាពេលអនាគត។

        ក្នុងពេលជាមួយគ្នានោះ គេហទំព័រនៃគណៈបក្សកុម្មុយនិស្តឆែក Halonoviny.cz បានចាត់ទុកថា វៀតណាមជារូបសណ្ឋានអភិវឌ្ឍប្រកបដោយ ជោគជ័យ ហើយឋានៈអន្តរជាតិរបស់វៀតណាមក៏កាន់ តែកើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃផងដែរ។ ក្រោយរយៈពេល៤០ឆ្នាំចាប់តាំងពីការបញ្ចប់សង្គ្រាមមក វៀត ណាមកំពុងត្រូវបានអាមេរិកនិងអឺរ៉ុបនិងប្រទេសផ្សេងៗជាច្រើនទៀតលើពិភពលោក វាយតម្លៃថា ជារូបសណ្ឋានអភិវឌ្ឍប្រកបដោយជោគជ័យដោយសម្រេច បានសមិទ្ធផលដ៏ធំធេងនាពេលកន្លងទៅ។

        ចំណែកឯគេហទំព័រ EuroZpravy.cz បានចុះផ្សាយថា នាយករដ្ឋមន្រ្តីឆែក លោក Andrej Babis គាំទ្រចំពោះការបើកជើងហោះហើរត្រង់រវាងទីក្រុង Praha  និងទីក្រុងហាណូយ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម សំដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU (EVFTA) ផងដែរ។

        ក្រៅពីនោះ សារព័ត៌មានឆែកសុទ្ធតែបានសង្កត់ធ្ងន់ថា នៅក្នុងជំនួបចរចារ វាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីឆែកលោក Andrej Babis បានអះអាងនូវការគាំទ្រចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA យ៉ាង ឆាប់ៗ ក៏ដូចជាការដែលវៀតណាមឈរឈ្មោះចូលកាន់តំណែងជាសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ