សារព័ត៌មានឆែកវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង
(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មានសំខាន់ៗរបស់ប្រទេសឆេក ក៏ដូចជា ទីភ្នាក់ងារព័ត៌មានឆេក (CTK) កាសែត Blesk បណ្តាញព័ត៌មាន iDnes.cz និង Novinky.cz ជាដើម បានឲ្យដឹងថា ការជ្រើសរើសទីកន្លែងសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង គឺជាបញ្ហាដ៏សំខាន់ ហើយត្រូវបានអនុម័តដោយ ភាគីទាំងពីរផងដែរ។
សារព័ត៌មានឆែកវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង |
ហេតុផលដ៏សំខាន់មួយសម្រាប់អាមេរិកនិងកូរ៉េខាងជើង ក្នុងការជ្រើសរើសយកទីក្រុងហាណូយធ្វើជាកន្លែងរៀបចំព្រឹត្តិការណ៍ដ៏សំខាន់លើកនេះ គឺដោយសារតែ ប្រទេសវៀតណាមមានទំនាក់ទំនងល្អប្រសើរជាមួយក្រុងវ៉ាស៊ីនតោន ក៏ដូចជា ជាមួយទីក្រុងព្យុងយ៉ាងផង ហើយប្រទេសទាំងពីរនេះសុទ្ធតែមានស្ថានទូតប្រចាំនៅទីក្រុងហាណូយផងដែរ។ អ្នកជំនាញវិភាគលើបញ្ហាអន្តរជាតិមកពីកាសែតសំខាន់ៗរបស់ប្រទេសឆេក បានអះអាងថា កិច្ចប្រជុំកំពូលរវាងអាមេរិក និងកូរ៉េខាងជើង នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយនាំមកនូវផលប្រយោជន៍ដ៏ធំធេងដល់វៀតណាម ហើយការរៀបចំព្រឹត្តិការណ៍នេះបានបញ្ជាក់ថា វៀតណាមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងបញ្ហាអន្តរជាតិជាច្រើនផងដែរ៕