សារព័ត៍មានជូនព័ត៍មានទាន់ពេលវេលាអំពីជីវភាពរស់នៅសេដ្ឋកិច្ច សង្គមក្នុងនិងក្រៅប្រទេស

សារព័ត៍មានជូនព័ត៍មានទាន់ពេលវេលាអំពីជីវភាពរស់នៅសេដ្ឋកិច្ច សង្គមក្នុងនិងក្រៅប្រទេស - ảnh 1
សារព័ត៍មានជូនព័ត៍មានទាន់ពេលវេលាអំពីជីវភាពរស់នៅ សេដ្ឋកិច្ច សង្គមក្នុងនិងក្រៅប្រទេស

(VOV)_នាព្រឹកថ្ងៃទី៣០ធ្នូ នៅទីក្រុងហាណូយ គណកម្មាធិការឃោសនា អប់រំ​មជ្ឈឹម ក្រសួងព័ត៍មាននិងផ្សព្វផ្សាយ សមាគមអ្នកកាសែតវៀតណាម បានរួម​សហ
ការជាមួយគ្នា រៀបចំសន្និសីទកាសែតទូទាងប្រទេស បូកសរុបការងារឆ្នាំ ​២០១៥ 
និងអនុវត្តភារកិច្ច​ឆ្នាំ ២០១៦។ ក្នុងឆ្នាំកន្លងទៅ បណ្ដាស្ថាប័ន​សារព័ត៍មាន និង
បណ្ដាអ្នកធ្វើការសែតបានជូនដំណឹងទាន់ពេលវេលា និងគ្រប់គ្រាន់អំពីជីវភាពរស់នៅ នយោបាយ សេដ្ឋកិច្ច សង្គម ក្នុងនិងក្រៅប្រទេស និងជាវេទិកាគួរអោយ
ទុកចិត្តរបស់ប្រជាជន។ ស្ថាប័នសារព័ត៍មានជាច្រើនបានសកម្ម​តស៊ូប្រឆាំងអំពើ
ពុករលួយ ខ្ជះខ្ជាយ ការពារអធិបតេយ្យភាព កោះសមុទ្រ ​រួមចំណែកពង្រឹងទំនុក
ទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ។

          នៅទីនេះ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានជូនប័ណ្ណសរសើរ​ចំ
ពោះសមូហភាពមានស្នាដៃឆ្នើម ក្នុងការងារឃោសនា ឆ្នាំ ២០១៥ ដែលក្នុងនោះ
មានកាណាល់ព្រឹត្តិការណ៍ នយោបាយ សរុបទូទៅ (VOV1)វិទ្យុសម្លេង​វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ