សារព័ត៌មានជប៉ុន៖ EVFTA ជួយឲ្យវៀតណាមក្លាយទៅជាគោលដៅវិនិយោគថ្មីចំពោះសហគ្រាសផលិតកម្ម
(VOVWORLD) - ក្រោយពីរដ្ឋសភាវៀតណាមអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA)រួចមក កាសែត Nikkei Asia Review របស់ជប៉ុនបានធ្វើ អត្ថាធិប្បាយថា កិច្ចព្រមព្រៀងនេះអាចជួយឲ្យវៀតណាមក្លាយទៅជាគោល ដៅវិនិយោគថ្មីចំពោះសហគ្រាសផលិតកម្មនានា។
កាសែតនេះបានវិភាគថា ពេលដែលចូលជាធរមានចាប់ពីដើមខែ សីហាខាងមុខ EVFTA នឹងនាំវៀតណាមក្លាយទៅជាប្រទេសអាស៊ីអាគ្នេយ៍ ទី២ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ក្រោយពីសឹង្ហបុរី។ EVFTA ប្រាកដជានឹងធ្វើឲ្យ EU ក្លាយទៅជាអតិថិជនធំរបស់វៀតណាម ជាពិសេសគឺលើវិស័យវាយនភ័ណ្ឌនិងស្បែកជើង។
មិនត្រឹមតែវៀតណាមប៉ុណ្ណោះទេ EVFTA ក៏ផ្ដល់នូវផលប្រយោជន៍ សម្រាប់ក្រុមហ៊ុនពហុជាតិនៅខាងក្រៅ EU ផ្សេងៗទៀតផង។ បណ្ដាសហ គ្រាសរបស់ជប៉ុនក្នុងវិស័យវាយនភ័ណ្ឌ គ្រឿងបន្លាស់រថយន្តនិងគ្រឿងម៉ាស៊ីន នឹងស្វែងរក វិធីជំរុញការនាំចេញពីវៀតណាមទៅកាន់អឺរ៉ុបផងដែរ។ ចំណែកឯភាគី EU វិញ កាសែត Nikkei Asia Review បានចាត់ទុកថា EVFTA នឹងជួយឲ្យ EU បង្កើនការជ្រៀតចូលទីផ្សារអ្នកប្រើប្រាស់គួរឲ្យទាក់ទាញ៕