សារព័ត៌មានជប៉ុនកោតសរសើរក្រុមហ៊ុនជា “យូនីខន” (Unicorn) បច្ចេកវិទ្យាដើមដំបូង របស់វៀតណាម

(VOVWORLD) - កាសែត Nikkei Asia ទើបនឹងបានចុះផ្សាយបទវិភាគដែលវាយតម្លៃខ្ពស់ចំពោះ VNG - សហគ្រាសដែលត្រូវបានប្រសិទ្ធនាមថា ជា “យូនីខន” បច្ចេកវិទ្យាដើមដំបូង របស់វៀតណាម។
សារព័ត៌មានជប៉ុនកោតសរសើរក្រុមហ៊ុនជា “យូនីខន” (Unicorn) បច្ចេកវិទ្យាដើមដំបូង របស់វៀតណាម - ảnh 1បទវិភាគស្ដីពីសម្ព័ន្ធក្រុមហ៊ុន VNG - "យូនីខន" បច្ចេកវិទ្យាដើមដំបូងរបស់វៀតណាមលើគេហទំព័ររបស់ Nikkei Asia។ (រូបថត៖ TTXVN)
យោងតាម Nikkei Asia លោក Vuong Quang Khai ធ្លាប់បានឧទ្ទេសនាមជាមួយ អ្នកយកព័ត៌មាននៃកាសែតនេះ អំពី Kiki - ជំនួយការ និម្មិតប្រើបញ្ញាសិប្បនិម្មិត (AI) ហើយត្រូវបានបញ្ជាដោយសម្លេងរបស់ក្រុមហ៊ុនខ្លួន នៅទីក្រុងហូជីមិញ។ លោក Quang Khai ជាអនុប្រធានប្រតិបត្តិ VNG ជាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលចាប់ ផ្ដើមអាជីវកម្មពីផ្នែកហ្គេម ហើយបានក្លាយទៅជាក្រុមហ៊ុន “យូនីខន” ដើមដំបូងរបស់ វៀតណាម។ លោកក៏ជាអ្នកដឹកនាំផ្នែក Zalo AI ទទួលបន្ទុកការអភិវឌ្ឍ Kiki ផងដែរ។
កម្មវិធីផ្ញើរសារចល័ត Zalo របស់ VNG មានអ្នកប្រើប្រាស់ចំនួន៦២លាននាក់ ត្រឹមតែឈរនៅក្រោយ Facebook និង Youtube ប៉ុណ្ណោះអំពីប្រជាប្រិយភាពនៅទីផ្សារ វៀតណាម។ ប្រការនេះបានជួយឲ្យ VNG ក្លាយទៅជាគំរូកម្រមាន នៃក្រុមហ៊ុនក្នុង ស្រុកដែលបានវ៉ាដាច់គូប្រជែងបរទេសដទៃទៀតដែល ក្នុងនោះមានកម្មវិធីប្រជាប្រិយភាពផ្សេងៗ ដូចជា Line ឬ Whatsapp នៅអាស៊ីអាគ្នេយ៍។
យោងតាមការធ្វើស្ថិតិបានបង្ហាញឲ្យឃើញថា ផ្នែក ហ្គេម របស់ VNG បានរួម វិភាគទានឡើងដល់ទៅ ៧៩,២% នៃចំណូលសរុប ប្រមាណ ៦.០០០ ពាន់លានដុង (២៦២លានដុល្លាអាមេរិក) របស់ក្រុមហ៊ុននេះ ក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២០។ VNG កំពុងមានផែនការបំពេញបន្ថែមសេវាកម្មចល័តរបស់ខ្លួននៅទីផ្សារឥណ្ឌា រុស្ស៊ី អាមេរិកឡាទីននិងអាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ