សារព័ត៌មានជប៉ុនចុះផ្សាយអំពីកិច្ចចរចារជាន់ខ្ពស់រវាងនាយករដ្ឋមន្ត្រីជប៉ុននិងនាយករដ្ឋមន្ត្រីវៀតណាម

(VOVWORLD) -កិច្ចចរចារជាន់ខ្ពស់រវាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជាមួយនាយក រដ្ឋមន្ត្រីជប៉ុន លោក Shizo Abe ជាប្រធានបទសំខាន់ដែលបានចុះផ្សាយលើ កាសែតជាផ្លូវការរបស់ស្ថាប័ន រដ្ឋាភិបាលជប៉ុន។ 
សារព័ត៌មានជប៉ុនចុះផ្សាយអំពីកិច្ចចរចារជាន់ខ្ពស់រវាងនាយករដ្ឋមន្ត្រីជប៉ុននិងនាយករដ្ឋមន្ត្រីវៀតណាម - ảnh 1

សារព័ត៌មានជប៉ុនចុះផ្សាយអំពីកិច្ចចរចារជាន់ខ្ពស់រវាងនាយករដ្ឋមន្ត្រីលោកShizo Abeនិងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

ក្រោមចំណងជើងថា “កិច្ចចរចារជាន់ខ្ពស់ជប៉ុន-វៀតណាម”លើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលជប៉ុន បានចុះ ផ្សាយនូវខ្លឹមសានិងរូបភាពស្តីពីពិធីទទួលស្វាគមន៍និងជំនួបចរចារជាន់ខ្ពស់រវាង នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជាមួយសមភាគីជប៉ុន លោក Shizo Abe។ គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសជប៉ុន ក៏បានចុះផ្សាយពិធីទទួលក៏ដូចជា ជំនួបចរចាររវាងនាយករដ្ឋមន្ត្រីទាំងពីររូប រួមទាំងខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ រួមវៀតណាម-ជប៉ុន។

        ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានផ្តោតសំខាន់លើខ្លឹមសារ ចែងក្នុងសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីទាំងពីររូប។ អត្ថបទចុះផ្សាយលើ កាសែត Yomiuri បានសង្កត់ធ្ងន់ទៅលើសេចក្តីអំពាវនាវដំណោះស្រាយសន្តិភាព ដើម្បីដោះស្រាយជម្លោះដែលបានកំណត់ក្នុងសេចក្តីថ្លែងការណ៍រួម។ រីឯកាសែត Japan Today ដែលចុះផ្សាយនាថ្ងៃទី៧មិថុនាបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំនៃប្រ ទេសទាំងពីរ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិនិងកិច្ច សហប្រតិបត្តិការក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ