|
រូបថតរបស់លោក Nguyen Xuan Phuc លើគេហទំព័រណ៍មួយរបស់ជប៉ុន |
(VOVworld) - សារព័ត៌មានជប៉ុនផ្សាយថា រដ្ឋសភាវៀតណាមបានជ្រើសតាំងឧប
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជានាយករដ្ឋមន្រ្តីជំនួសឲ្យនាយករដ្ឋមន្រ្តី
អាណត្តិមុនគឺលោក Nguyen Tan Dung។ទីភ្នាក់ងារសារព័ត៌មាន Kyodo ចាត់ទុកថា
នាយករដ្ឋមន្រ្តីថ្មីលោក Nguyen Xuan Phuc នឹងបន្តភារកិច្ចអភិវឌ្ឍន៍ ប្រទេសជាតិតាម
ទិសសេដ្ឋកិច្ចទីផ្សរដោយឈរលើគោលនយោបាយផ្លាស់ប្ដូរថ្មីដែល វៀតណាមបាន
អនុវត្តន៍ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។Kyodo ក៏បាន សង្កត់ធ្ងន់ថា ក្នុងអាណត្តិ
របស់ខ្លួន នាយករដ្ឋមន្រ្តីថ្មីនឹងផ្ដោតការយកចិត្តទុកដាក់ ទៅលើបញ្ហាកែទម្រង់
សេដ្ឋកិច្ចនិងបញ្ហាសមុទ្រខាងកើត។
ទីភ្នាក់ងារសារព័ត៌មាន Jiji របស់ជប៉ុនក៏បានផ្សាយថា បញ្ជីរាយនាមនៃគណៈរដ្ឋ
មន្ត្រីវៀតណាមនឹងត្រូវបានប្រកាសក្នុងសប្ដាហ៍នេះហើយនឹងចូលរួមបំពេញភារកិច្ច
ក្នុងសប្ដាហ៍ខាងមុខនេះ៕