សារព័ត៌មានជប៉ុនវាយតម្លៃជាវិជ្ជមានលើដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc

(VOVWORLD) -សារព័ត៌មានជប៉ុន នាថ្ងៃទី៥មិថុនាបានចុះផ្សាយនូវព័ត៌មានស្តីពី ដំណើរទស្សន កិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅជប៉ុន។ 
សារព័ត៌មានជប៉ុនវាយតម្លៃជាវិជ្ជមានលើដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាតុមូលជាមួយសហគ្រិនជប៉ុន (រូបថតៈ Vũ Dũng/VOV)

ក្រោមចំណងជើង “ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម” កាសែត Japan Times បានឲ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មក បំ ពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨មិថុនា អមដំណើរដោយ ថ្នាក់ដឹកនាំរដ្ឋាភិបាលមួយចំនួនរួមទាំងសហគ្រាសជាង១០០ទៀតផង។ប្រការនេះ  បានបញ្ជាក់នូវគោលបំណងរបស់វៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ជប៉ុន។ ដំណើរទស្សនកិច្ចនៅជប៉ុនរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រយូរអង្វែង ដើម្បីសន្តិភាព សន្តិសុខនិងភាពសម្បូររុងរឿងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ