សារព័ត៌មានជាអាវុធមុតស្រួចប្រឆាំងនឹងអានុភាពអមិត្ត

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សារព័ត៌មានសរសេរអំពីការងារកសាងបក្ស មានអត្ថន័យដ៏សំខាន់ ប៉ុន្តែក៏ជាភារកិច្ចពោរពេញទៅដោយការលំបាក ចំពោះអ្នកកាសែតដែរ។ 
សារព័ត៌មានជាអាវុធមុតស្រួចប្រឆាំងនឹងអានុភាពអមិត្ត - ảnh 1 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ប្រគល់ពានរង្វាន់ថ្នាក់ A សម្រាប់បណ្ដាអ្នកនិពន្ធ (រូបថត៖ VOV)

  នាយប់ថ្ងៃទី១៥ខែមករា នៅរោងល្ខោនធំហាណូយ គណៈចាត់តាំង មជ្ឈឹមបានសហការជាមួយកាសែត Nhan Dan (ប្រជាជន) ទស្សនាវដ្ដី Cong San (កុម្មុយនិស្ត) ស្ថានីយ៍ទូរទស្សន៍វៀតណាម និងសមាគមន៍អ្នក កាសែតវៀតណាម រៀបចំពិធីប្រកាសនិងប្រគល់ពានរង្វាន់សារព័ត៌មាន ទូទាំងប្រទេសស្ដីអំពីការងារកសាងបក្ស (ដោយមានឈ្មោះថា ញញួរកណ្ដៀវ មាស) លើកទី៤ឆ្នាំ២០១៩។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីនេះ។

        ក្នុងការប្រឡងឆ្នាំនេះ វិទ្យុសម្លេងវៀតណាមទទួលបានពានថ្នាក់ A ចំនួន២រង្វាន់ នោះគឺវណ្ណកម្ម “វិន័យក្នុងបក្ស - មេរៀន “កាប់មែកដែលដង្កូវស៊ីដើម្បី សង្គ្រោះដើមឈើ” របស់ក្រុមអ្នកនិពន្ធនៃគណៈកម្មការព្រឹត្តិការណ៍ វណ្ណកម្ម “បំណេះចន្លោះប្រហោងក្នុងយន្តការជ្រើសរើសកម្មាភិបាល” របស់ក្រុមអ្នក និពន្ធនៃកាសែតអេឡិចត្រូនិក និងពានថ្នាក់ C ចំនួនមួយ របស់វណ្ណកម្ម “ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមិនមែនជាការបោសសម្អាតផ្ទៃក្នុងនោះទេ”។

        អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សារព័ត៌មានសរសេរអំពីការងារកសាងបក្ស មានអត្ថន័យដ៏សំខាន់ ប៉ុន្តែក៏ជាភារកិច្ចពោរពេញទៅដោយការលំបាក ចំពោះអ្នកកាសែតដែរ។ វាមិនត្រឹមតែទាមទារអោយមានចំណេះដឹងយ៉ាងទូលំ ទូលាយអំពីបុព្វហេតុបដិវត្តន៍របស់បក្ស អំពីគ្រប់វិស័យនៃជីវភាពសង្គម ប៉ុណ្ណោះទេ ថែមទាំងទាមទារអោយអ្នកកាសែតត្រូវមានការជក់ចិត្ត ឫទ្ធានុ ភាពរឹងមាំ ហ៊ានធ្វើ ហ៊ានលះបង់ដើម្បីឧត្តមគតិបដិវត្តន៍ដ៏ខ្ពង់ខ្ពស់ទៀត ផង។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

        “ក្នុងកាលៈទេសៈថ្មី សារព័ត៌មានបដិវត្តន៍វៀតណាមត្រូវការបន្តពង្រីក ថែមទៀតនូវតួនាទីដ៏សំខាន់របស់ខ្លួន ដែលជាសម្លេងរបស់បក្ស រដ្ឋ អង្គការ នយោបាយសង្គម អាជីព នានា ជាវេទិកាគួរអោយជឿទុកចិត្តរបស់ ប្រជាជន ព្រមទាំងក៏ជាអាវុធដ៏មុតស្រួចប្រឆាំងនឹងអានុភាពអមិត្ត ភាព អាក្រក់ ការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ