សារព័ត៌មានតំបន់អារ៉ាប់រិះគន់ចិនដែលបានរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាម
(VOVWORLD) - គេហទំព័រជាច្រើនរបស់អេហ្ស៊ីប អារ៉ាប់ប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមបាន ផ្សាយព័ត៌មានថា “នាវាចិនបានវិលត្រឡប់ទៅតំបន់សមុទ្ររបស់វៀតណាម ហើយរំលោភបំពានលើអធិបតេយ្យភាពសមុទ្ររបស់វៀតណាម”។
ប្រទេសចិនកំពុងបណ្ដាលឡើងភាពតានតឹងនៅសមុទ្រខាងកើត (រូបថត៖ skynewsarabia) |
ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មានតំបន់អារ៉ាប់បន្តផ្សាយពីរឿងក្ដីដែល “នាវាចិនរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមជាថ្មីម្ដងទៀត”។ គេហទំព័រជាច្រើនរបស់អេហ្ស៊ីប អារ៉ាប់ប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមបាន ផ្សាយព័ត៌មានថា “នាវាចិនបានវិលត្រឡប់ទៅតំបន់សមុទ្ររបស់វៀតណាម ហើយរំលោភបំពានលើអធិបតេយ្យភាពសមុទ្ររបស់វៀតណាម”។ កាសែតទាំង នេះបានដកស្រង់ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ដែលបានអោយដឹងថា វៀតណាមបានទាក់ទងជាច្រើនលើកច្រើនសារជាមួយ ភាគីចិន ហើយសំណូមពរអោយប្រទេសនេះបញ្ឈប់អំពើខុសច្បាប់ជាភ្លាមៗ រំពេច ព្រមទាំងដកនាវាទាំងអស់ចេញពីដែនសមុទ្ររបស់វៀតណាម។
កាសែត KUNA នៃប្រទេសគុយវ៉ែតបានផ្សាយថា “ការដែលចិនបានដាក់ ពង្រាយនាវាស្រាវជ្រាវប្រេងនិងក្រុមនាវាអមដំណើរប្រដាប់អាវុធនៅតំបន់នាយសមុទ្រវៀតណាម បានដាក់ចេញសំណួរដ៏ធ្ងន់ធ្ងរស្ដីពីការសន្យានានារបស់ចិន រួមទាំងសេចក្ដីថ្លែងការណ៍របស់សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អា ស៊ាន)ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ចំពោះដំណោះ ស្រាយសន្តិភាពក្នុងជម្លោះខាងនាវាចរណ៍”។
កាសែត ពីរ៉ាមីត របស់អេហ្ស៊ីប ក៏បានចុះផ្សាយពីការព្រួយបារម្ភយ៉ាងខ្លាំង របស់សហគមន៍អន្តរជាតិចំពោះការធ្វើអន្តរាគមន៍របស់ចិនទៅក្នុងសកម្មភា ពធ្វើអាជីវកម្មប្រេងឧស្ម័នរបស់ វៀតណាមផងដែរ។ កាសែតនេះបានសរសេរថា “អាមេរិកព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្វើអន្តរាគមន៍របស់ចិនទៅក្នុង សកម្មភាពប្រេងឧស្ម័ននៅក្នុងតំបន់សមុទ្ររបស់វៀតណាម ព្រមទាំងលើក សំណួរស្ដីពីការសន្យារបស់ប៉េកាំងក្នុងការដោះស្រាយជម្លោះខាងនាវាចរណ៍”។
ក្នុងពេលជាមួយគ្នានោះ គេហទំព័រ Gate.ahram ក៏បានផ្សាយព័ត៌មានថា “នាវាចិនបន្តធ្វើការស្រាវជ្រាវប្រេងនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម កាលពីថ្ងៃសៅរ៍ ដោយមានក្រុមនាវាអមដំណើរយ៉ាងហោចណាស់៤គ្រឿង ដែល មានចម្ងាយ ប្រមាណ១០០គីឡូម៉ែត្រពីប៉ែកអាគ្នេយ៍កោះ Phu Quy និងចម្ងាយ ប្រមាណ១៨៥គីឡូម៉ែត្រពីប៉ែកខាងត្បូងទីក្រុង Phan Thiet”៕