សារព័ត៌មានត្រូវជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មអភិវឌ្ឍន៍
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយអ្នកកាសែត ដែលចូលរួមកម្មវិធីសារព័ត៌មានរួមដំណើរជាមួយអង្គភាពអាជីវកម្មអាជីវករលើក ទី១ |
(VOVworld)-នារសៀលថ្ងៃទី១០មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបជាមួយអ្នកកាសែត
ដែលចូលរួមកម្មវិធីសារព័ត៌មានរួមដំណើរជាមួយអង្គភាពអាជីវកម្ម អាជីវករ
លើក ទី១។ថ្លែងមតិក្នុងពិធី លោក Nguyen Xuan Phuc បានអះអាងថា ទំនាក់ទំ
នង សហប្រតិបត្តិការរវាងអ្នកកាសែតជាមួយអង្គភាពអាជីវកម្មមានសារៈសំខាន់
និង បានរួមចំណែកចូលក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ លោកនាយករដ្ឋ
មន្ត្រី បានសង្កត់ធ្ងន់ថា ទោះបីជានៅដំណាក់កាលណាក៏ដោយ សារព័ត៌មានតែង
តែ មានសារៈសំខាន់ចំពោះដំណើរការធ្វើសកម្មភាពរបស់អង្គភាពអាជីវកម្ម តាម
នោះរួមចំណែកសកម្មក្នុងការធានាសន្តិសុខសង្គម ដោះស្រាយការងារធ្វើក៏ដូចជា
ការពារបរិស្ថានផងដែរ។ ទំនាក់ទំនងរវាងសារព័ត៌មានជាមួយនឹងអង្គភាពអាជីវកម្ម
បាន បង្ហាញច្បាស់ក្នុងសកម្មភាពកសាងពាណិជ្ជសញ្ញា ផ្សាយពាណិជ្ជកម្មផលិត
ផល និងការអភិវឌ្ឍន៍ធ្វើអាជីវកម្មរបស់អង្គភាពអាជីវកម្មជាដើម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា សារព័ត៌មាន និង
អង្គភាពអាជីវកម្មបន្តរួមដំណើរ សហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមក ដើម្បី
ផលប្រយោជន៍រួមរបស់សហគមន៍ ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ ប្រទេស
ជាតិ។ទន្ទឹមជាមួយគ្នានោះ សារព័ត៌មានត្រូវឆ្លុះបញ្ចាំងនូវការពិតស្តីពី ស្ថានភាព
ផលិតកម្មអាជីវកម្មរបស់អង្គភាពអាជីវកម្ម។ ហើយអ្នកកាសែត ត្រូវ ពង្រីកនូវសមត្ថ
ភាព ចរិយាសម្បត្តិសារព័ត៌មានបដិវត្តន៍ ដើម្បីធានាគុណភាព នៃព័ត៌មាន។ ម្យ៉ាងវិញ
ទៀត សារព័ត៌មានត្រូវផ្លាស់ប្តូរថ្មីនូវមនសិការរបស់សង្គម បង្កើតឡើងការស្រុះចិត្តគំ
និត ការយោគយល់គ្នារបស់សង្គម រួមចំណែកលើក ទឹកចិត្តអង្គភាពអាជីវកម្មនិង
អាជីវករ៕